កីឡា
រង្វាន់រថយន្ត១គ្រឿង ម៉ូតូ៣គ្រឿងកំពុងរង់ចាំម្ចាស់នៅវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ នឹងធ្វើនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ រវាងក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។

សំបុត្រចូលទស្សនាការប្រកួតនេះបានចាប់ផ្តើមបើកលក់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងពហុកីឡដ្ឋានជាតិ អូឡាំពិក និងតាម App។
តម្លៃសំបុត្រមាន២ប្រភេទ គឺ
- ប្រភេទ A មានតម្លៃ ១៧,០០០រៀល ដែលសំបុត្រនេះមាន ឱកាសឈ្នះរង្វាន់រថយន្ត១គ្រឿង។
- ប្រភេទ B តម្លៃ ១០,០០០រៀល ដែលសំបុត្រនេះមានឱកាសឈ្នះរង្វាន់ម៉ូតូ (៣រង្វាន់)។

សំបុត្រចាប់ផ្តើមលក់វេលាម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានទីតាំងលក់នៅ ពហុកីឡដ្ឋាន អូឡាំពិក និងតាមរយៈ App: Live by Wonder Pass រហូតដល់ថ្ងៃទី២៤ ខែឧសភា សំបុត្រនឹងបន្តលក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ចាប់ពីម៉ោង៤រសៀល រវាង ក្រុម បឹងកេត និងវិសាខា ខណៈការប្រកួត ដណ្តើមជើងឯក រវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន វេលាម៉ោង៧យប់។
សូមបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ត្រូវប៉ះដៃគូចាស់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន គឺ ភ្នំពេញក្រោន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


