ជីវិតកម្សាន្ដ
ចាប់ខ្លួនជនសង្ស័យ២រូប ក្រោយជំរិតទាយលុយនិងប៉ងបង្ខូចកេរ្តិ៍ឈ្មោះកីឡាករ Son Heung Min
កាលពីថ្ងៃទី ១៧ ខែឧសភា បុគ្គលពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះ ជម្រើសជាតិកូរ៉េខាងត្បូង Son Heung Min បានបង្ហាញខ្លួននៅតុលាការក្រុងសេអ៊ូលកណ្តាល សម្រាប់សវនាការលើដីកាឃុំខ្លួនបណ្តោះអាសន្ន។

ជនសង្ស័យជាស្ត្រីឈ្មោះ Yang មានអាយុ២០ ឆ្នាំ និងបុរសម្នាក់អាយុ ៤០ ឆ្នាំមានឈ្មោះ Yong កំពុងត្រូវបានស៊ើបអង្កេតពីបទព្យាយាមជំរិតទារប្រាក់ពីកីឡាករបាល់ទាត់ Son Heung Min ដោយអះអាងថា Yang មានផ្ទៃពោះកូនរបស់គាត់។ លោកចៅក្រម Yoon Won Mook បានបើកសវនាការ ដែលបានចាប់ផ្តើមនៅម៉ោង ២:០០ រសៀល។
ស្រ្តីរូបនោះបានមកដល់តុលាការនៅម៉ោងប្រហែល ១:៤៤ រសៀល ដោយស្លៀកពាក់ខោអាវឈុតពណ៌ទឹកដោះគោចាស់ ខណៈដែលដៃរបស់នាងត្រូវគេចងជាមួយក្រណាត់ពណ៌ខ្មៅ។ យ៉ាងណា ជុំវិញការចោទប្រកាន់ នាងនៅស្ងៀមក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន រួមទាំងថា តើនាងបានសារភាពចំពោះការចោទប្រកាន់ពីបទប្រើសារ blackmail និងថាតើនាងនៅតែអះអាងថា ខ្លួននៅតែមានផ្ទៃពោះជាមួយ Son Heung Min ដែរឬទេ។
ដោយឡែក ភាគីខាងបុរសដែលជាជនជាប់ចោទឯណោះវិញ បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ និងបានបដិសេធមិនឆ្លើយសំណួរអំពីហេតុផលទាមទារប្រាក់រាប់សិបលានវ៉ុនពីដើមចោទ និងបដិសេធរៀបចំផែនការជាមួយស្រ្តីឈ្មោះ Yang ផងដែរ។
ទោះបីជាយ៉ាងណក៏ដោយ ស្រ្តីឈ្មោះ Yang ដែលពីមុនមកនាងទំនាក់ទំនងជាមួយ Son ត្រូវបានគេរាយការណ៍ថាបានផ្ញើរូបភាពអ៊ុលត្រាសោនឲ្យគាត់កាលពីខែមិថុនាឆ្នាំមុន ដោយអះអាងថាមានផ្ទៃពោះ។ នាងបានចោទប្រកាន់ថា បានប្រើពាក្យបណ្ដឹងដើម្បីបង្ខូចកេរ្តិ៍គាត់ ហើយទទួលបានប្រាក់ចំនួន ៣០០ លានវ៉ុន (ប្រហែល ២១៤ ៨៨៩ ដុល្លារ)។
ក្រោយពីទំនាក់ទំនងត្រូវបានបញ្ចប់ Yang ចាប់ផ្ដើមមានទំនាក់ទំនងជាមួយបុរសឈ្មោះ Yong ។ នៅពេលដឹងថានាងបានទទួលប្រាក់ពី Son Heung Min រួចហើយ បុរសនោះបានទាមទារបន្ថែមចំនួន ៧០០០ លានវ៉ុន (ប្រហែល ៥០,០០០ដុល្លារ) ពីភាគីរបស់កីឡាករ ដោយគំរាមកំហែងថានឹងលាតត្រដាងស្ថានភាព។ នេះបាននាំឲ្យភ្នាក់ងារគ្រប់គ្រងរបស់កីឡាករវ័យ ៣២ឆ្នាំ សម្រេចដាក់របាយការណ៍ប៉ូលិស ទើបឈានដល់ការចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការតែម្ដង។
ភ្លាមៗនោះ ប៉ុស្តិ៍នគរបាល Gangnam បានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី៧ ខែឧសភា។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី១៤ ខែឧសភា ហើយប៉ូលិសបានដាក់ពាក្យសុំដីកាឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃបន្ទាប់។ បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតលើភាពត្រឹមត្រូវនៃរូបភាពអ៊ុលត្រាសោន និងអង្គហេតុសំខាន់ៗផ្សេងទៀតនៅក្នុងសំណុំរឿងនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅហុងកុង ប៉ះពាល់ដល់តារាល្បីៗ និងមហាសេដ្ឋីគ្រាក់ៗ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


