Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបញ្ចេញទិន្នន័យសេដ្ឋកិច្ចខែមេសា ដោយកំណើនលក់រាយ និងទិន្នផលឧស្សាហកម្មធ្លាក់ចុះ

បានផុស

នៅ

ការិយាល័យស្ថិតិជាតិចិន បានចេញរបាយការណ៍សេដ្ឋកិច្ចមួយប្រចាំខែមេសានេះ ដោយ​បង្ហាញថា កំណើននៃការលក់រាយ និងទិន្នផលឧស្សាហកម្មបានធ្លាក់ចុះធៀបនឹងខែមីនា ចំពេលដែលមាន​ហានិភ័យពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកសម្រាប់សេដ្ឋកិច្ចចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខបានបង្ហាញថា ការលក់រាយបានកើនឡើង ៥,១ ភាគរយ នៅខែមេសា ធៀប​នឹង​រយៈពេលដូចគ្នាឆ្នាំមុន ប៉ុន្តែទាបជាងកំណើន ៥,៩ ភាគរយ ​កាលពីខែខែមីនា និងការព្យាករ ៥,៥ ភាគរយ របស់អ្នកវិភាគ​ ដែលជាសញ្ញាបង្ហាញថា កម្សោយនៃការប្រើប្រាស់ក្នុងស្រុកនៅតែជាបញ្ហាប្រឈមមុខសម្រាប់សេដ្ឋកិច្ចចិន។

ទិន្នផលឧស្សាហកម្មឯណោះវិញ បានកើនឡើង ៦,១ ភាគរយ ​ដោយ​ខ្លាំងជាងការរំពឹងទុក ៥,៥ ភាគរយ របស់អ្នកវិភាគ ​ប៉ុន្តែវាធ្លាក់ចុះពីកំណើន ៧,៧ ភាគរយ កាលពីខែមីនា។ យ៉ាងណាមិញ នេះបង្ហាញថា ​វាមិនរងផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាមេរិក​ធ្ងន់ធ្ងរ ដូចការរំពឹងទុកនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យស្ថិតិចិនបាននិយាយថា៖ «យើងគួរតែដឹងថា នៅតែមានកត្តាមិនស្ថិតស្ថេរ និងមិនច្បាស់លាស់ជាច្រើន​​​ពីបរិយាកាសខាងក្រៅ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែត្រូវការមូលដ្ឋានគ្រឹះដ៏រឹងមាំ»។

គួរគូស​បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសពន្ធបន្តបន្ទាប់លើទំនិញចិន ១៤៥ ភាគរយ ហើយចិនឆ្លើយតបវិញ ដោយការដាក់ពន្ធលើទំនិញអាមេរិក ១២៥ ភាគរយ។ ការណ៍នេះ បង្កហានិភ័យសេដ្ឋកិច្ច ដូចជា​កម្សោយនៃការនាំចេញសម្រាប់ចិន ការបិទទ្វាររោងចក្រ ការបញ្ឈប់កម្មករ ដែលកាន់តែប៉ះពាល់លើអំណាចទិញក្នុងស្រុក។ យ៉ាងណាមិញ ភាគីទាំង២ បាន​ប្រកាសពីការបន្ធូរបន្ថយភាពតានតឹងកាលពីដើមសប្ដាហ៍មុន ដោយអាមេរិកទម្លាក់ពន្ធមកត្រឹម ៣០ ភាគរយ និងចិនមកត្រឹម ១០ ភាគរយ ក្នុងរយៈពេល ៩០ ថ្ងៃជាបណ្ដោះអាសន្ន។

កន្លងមក រដ្ឋាភិបាលចិននិយាយថា ដើម្បីប៉ះប៉ូវផលប៉ះពាល់នៃពន្ធ ខ្លួននឹងជំរុញការប្រើប្រាស់ក្នុងស្រុក ខណៈមានផែនការជំរុញផ្សេងៗទៀត ដើម្បីឆ្ពោះទៅរកគោលដៅនៃកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ នៅឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

ចិនបញ្ចេញទិន្នន័យសេដ្ឋកិច្ចខែមេសា ដោយកំណើនលក់រាយ និងទិន្នផលឧស្សាហកម្មធ្លាក់ចុះ

ព័ត៌មានជាតិ១៤ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យ និងព្យាបាលជំងឺពលរដ្ឋ កងទ័ពជាង២ពាន់នាក់នៅស្ទឹងត្រែង

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៥

កីឡា២២ នាទីutes មុន

ពេជ្រ អាទិទេព​ កាន់​តែ​ឡើង​ខ្លាំង​៤ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​វាយ​ដៃគូ​ឲ្យ​សន្លប់​ទាំង​អស់​

កីឡា៣១ នាទីutes មុន

Nieto ឈរជាអ្នកឈ្នះស្បែកជើងមាស ខណៈវីរៈ ដារ៉ា ឈរជាអ្នកឈ្នះស្រោមដៃមាសរដូវកាលនេះ

Sokha Hotels

ព័ត៌មានពេញនិយម