ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសគម្រោងផលិត ខែលការពារមីស៊ីល «Golden Dome» អស្ចារ្យបំផុតលើលោក
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងផលិតខែលការពារមីស៊ីល «Golden Dome» ដែលពោរពេញដោយសមត្ថភាពដ៏អស្ចារ្យ យកគំរូតាម Iron Dome របស់អ៊ីស្រាអែល។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥, ថ្លៃនៃការផលិតដំបូងនឹងចាយអស់២៥ពាន់លានដុល្លារអាមេរិក ប៉ុន្តែគេរំពឹងថា ការចំណាយនឹងកើនឡើងជាបន្តទៀតមុនពេលធ្វើរួចរាល់ ហើយ Golden Dome ប្រហែលជាដាក់ឲ្យដំណើរការនៅចុងអាណត្តិរបស់លោក ត្រាំ។
ហេតុផលនៃពីក្រោយការផលិតខែលថ្មីដ៏អស្ចារ្យនេះ ត្រូវគេដឹងថា គឺដោយសារតែប្រព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន មិនអាចទប់ទល់នឹងសព្វាវុធរបស់សត្រូវដែលអភិវឌ្ឍន៍កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃបាននោះទេ។

ថ្លែងក្នុងការិយាល័យរាងពងក្រពើកាលពីថ្ងៃអង្គារ លោក ត្រាំ និយាយថា ប្រព័ន្ធនេះនឹងបំពាក់ជាមួយបច្ចេកវិទ្យាជំនាន់ថ្មីនៅទូទាំងដីគោក សមុទ្រនិងលំហអាកាស រួមទាំងឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធស្ទាក់ចាប់តាមលំហផងដែរ។
មិនត្រឹមប៉ុណ្ណឹង Golden Dome មានសមត្ថភាព ស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីគ្រប់កន្លែងនៅលើពិភពលោក ឬសូម្បីតែបាញ់ចេញពីលំហអាកាសក៏ដោយ។ ប្រព័ន្ធនេះ មានទំហំធំជាង Iron Dome ប៉ុន្តែអាចបម្លាស់ទីបានលឿនជាង ហើយអាចបាញ់ទម្លាក់សូម្បីមីស៊ីលល្បឿនលឿនជាងសំឡេងក្នុងអត្រាសឹងតែ១០០%។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ មិនបានបញ្ជាក់ព័ត៌មានលម្អិតច្រើនជាងនេះ អំពី Golden Dome ឡើយ ដោយគ្រាន់តែអួតអាងថា វាជាប្រព័ន្ធមួយដែលអស្ចារ្យបំផុតលើពិភពលោក។
សូមជម្រាបថា ចំពោះគម្រោងនេះត្រូវបានលោកត្រាំ ប្រកាសឲ្យនាយឧត្តមសេនីយ៍កងកម្លាំងអវកាស Michael Guetlein ជាអ្នកមើលការខុសត្រូវ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


