Connect with us

ជីវិតកម្សាន្ដ

កត្តា​គន្លឹះ​៥យ៉ាង​ ដែល Lisa អាចនាំទុរេន និងផ្លែឈើថៃឱ្យល្បី​លើ​ទីផ្សារពិភពលោក

បានផុស

នៅ

កិត្តិនាមជាសកលរបស់តារាចម្រៀងជនជាតិថៃ នាង Lalisa Manoban ឬ​ដែលគេហៅខ្លី​ថា Lisa ដែលជា​សមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK ត្រូវបានគេមើលឃើញថា ជាគន្លឹះដ៏មានសក្តានុពលក្នុងការពង្រីកទីផ្សារទុរេនថៃ និងផ្លែឈើលើសពីប្រទេសចិន ដែលជាអ្នកទិញចម្បងនាបច្ចុប្បន្ន ​ទៅកាន់​ទីផ្សារ​​​ប្រទេស​ដទៃទៀត​ក្នុង​សកលលោក​។

Lisa នៅក្នុងកម្មវិធី Met Gala 2025
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹងទេ កសិករសង្ឃឹមថា ឥទ្ធិពលអន្តរជាតិរបស់តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះអាចបង្កើនការនាំចេញផ្លែឈើដែលធ្វើឲ្យផលិតផលថៃកាន់តែចង់បាននៅទូទាំងពិភពលោក ជាពិសេសទីផ្សារថ្មី។ ពួកគេជឿថា អំណាចទន់ (Soft Power) របស់នាង អាចដោះស្រាយបញ្ហានានា ដូចជា ការពន្យារពេល​នៃ​ការ​បំពេញ​បែបបទ​​គយ និងកង្វះកម្លាំងពលកម្ម ដែលជំរុញការប្រកួតប្រជែងទាំងមូលនៃឧស្សាហកម្មផ្លែឈើថៃ។

ខាងក្រោមនេះ គឺជាកត្តាចម្បងដែលសមាជិកក្រុម BLACKPINK បានក្លាយជាក្តីសង្ឃឹមដ៏ធំ និងការមើលឃើញយ៉ាងសំខាន់ចំពោះទីផ្សារផ្លែទុរេន និងផ្លែឈើរបស់ប្រទេសថៃ នៅលើ​ទីផ្សារ​អន្តរជាតិ​៖

១. កិត្តិនាមសកល និងឥទ្ធពលឬអំណាច​ទន់​ (Soft Power)

Lisa គឺជាតារាថៃល្បីឈ្មោះមួយរូបដែលមានការទទួលស្គាល់ និងមានឥទ្ធិពលបំផុតនៅទូទាំងពិភពលោក ដោយមានការតាមដានយ៉ាងច្រើននៅទូទាំងអាស៊ី បស្ចិមប្រទេស និងជាពិសេសប្រទេសចិន ដែលជាអ្នកនាំចូលផ្លែឈើថៃដ៏សំខាន់។ វត្តមានរបស់នាងក្នុងនាមជារូបតំណាង បានពង្រីកថាមពលទន់ (Soft Power) ដល់វប្បធម៌របស់ប្រទេសថៃ ដោយជួយធ្វើឲ្យផលិតផល ដូចជាផ្លែទុរេន មើលទៅមានតម្លៃថ្លៃជាង និងគួរឲ្យចង់បានបំផុត។

ទន្ទឹមគ្នានោះដែរ ប្រទេស និងម៉ាកនានាតែងតែប្រើប្រាស់ឥទ្ធិពលតារាល្បី ដើម្បីលើកកម្ពស់ការនាំចេញ ហើយ Lisa កំពុងធ្វើយ៉ាងមានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្មថៃ។

២. ការផ្សព្វផ្សាយផ្លែឈើថៃដោយផ្ទាល់

កាលពីកន្លងមក ម្ចាស់បទ «Rockstar» រូបនេះ ធ្លាប់បានចែករំលែកដោយបើកចំហនូវក្តីស្រលាញ់របស់នាងយ៉ាងធំធេងចំពោះផ្លែឈើថៃ រួមទាំងទុរេន ស្វាយ និងអាហារដែលចូលចិត្តក្នុងស្រុកផ្សេងទៀតនៅក្នុងបទសម្ភាសន៍ និងការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

នៅពេលដែលអ្នកគាំទ្រឃើញនាងញ៉ាំ ឬគាំទ្រផ្លែឈើថៃ វាបង្កើនតម្លៃនៃការយល់ឃើញ និងការចង់បាននៃផលិតផលទាំងនេះ។ ជាឧទាហរណ៍ នៅក្នុងប្រទេសចិន, កូរ៉េ, សិង្ហបុរី និងអាមេរិក ឥទ្ធិពលដោយប្រយោលរបស់ Lisa បានធ្វើឲ្យផ្លែទុរេនថៃកាន់តែពេញនិយមក្នុងចំណោមអ្នកទិញវ័យក្មេង និងអ្នកគាំទ្រ K-pop ទូទាំងពិភពលោក។

៣. ឥទ្ធិពលទីផ្សារ និងម៉ាកយីហោ

ភ្នាក់ងាររដ្ឋាភិបាលថៃ ក៏ដូចជាក្រសួងពាណិជ្ជកម្ម និងអ្នកនាំចេញមានទំនាក់ទំនងជាយុទ្ធសាស្ត្រ បានប្រើ Lisa ជា រូបតំណាង ជាមួយនឹងការនាំចេញថាមពលទន់ Soft Power របស់ថៃ រួមមាន ផលិតផលកសិកម្ម (ផ្លែឈើដូចជា ទុរេន មង្ឃុត ស្វាយទុំ និងសាម៉ាវ), ទេសចរណ៍ និងផ្សព្វផ្សាយវប្បធម៌, ម៉ាកយីហោថៃដែលមានគុណភាពខ្ពស់ (OTOP)។

វិធីសាស្រ្តទាំងនេះបានជួយ បែងចែកផ្លែឈើថៃពីដៃគូប្រកួតប្រជែងដូចជាវៀតណាម ឬម៉ាឡេស៊ី។ ជាពិសេស អ្នកទិញបាន​​ដាក់​ទុរេន​ថៃ​ ជា​ផលិតផល​ពិសេស មិន​ត្រឹម​តែ​ជា​ទំនិញ​កសិកម្ម​ប៉ុណ្ណោះ​ទេ។

៤. ជំរុញការលក់ និង ចំណាប់អារម្មណ៍ទីផ្សារ

ដោយសារតែកិត្តិនាមរបស់តារាស្រីជាសកល ដូច្នេះហើយក្រុមហ៊ុននាំចេញផ្លែឈើថៃ បានឃើញតម្រូវការកើនឡើង ជាពិសេសនៅក្នុងប្រទេសចិន និងកូរ៉េ សម្រាប់ផ្លែទុរេន និងផ្លែឈើត្រូពិចផ្សេងទៀត។ អ្នកលក់រាយ និងកម្មវិធី​ពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីបានផ្សព្វផ្សាយផ្លែទុរេនថៃ ជាមួយនឹងយុទ្ធនាការតាមប្រធានបទ Lisa ដោយទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក។

៥. និមិត្តសញ្ញានៃការជឿទុកចិត្ត

លើសពីនេះទៀតដែរ តារាចម្រៀងប្រចាំក្រុម BLACKPINK បានក្លាយជារូបតំណាងនៃភាពទុកចិត្ត ពីបណ្ដាអ្នកគាំទ្រដែលនិយមធ្វើតម្រាប់តាម។ ជាឧទាហរណ៍ កាលពីប៉ុន្មានឆ្នាំមុន នាងបានបង្ហោះនូវមុខម្ហូប​អាហារថៃជាច្រើននៅលើគណនីផ្ទាល់ខ្លួន ដែលនោះបានក្លាយជាអាហារពេញនិយម និងនិន្នាការសម្រាប់អ្នកប្រើប្រាស់អន្តរជាតិសម្រុកទិញតាមយ៉ាងគគ្រឹកគគ្រេង។

​ជាមួយគ្នា​នេះ​​ Lisa មិនត្រឹមជាតារានិងតំណាងវប្បធម៌នៃ​ប្រទេសថៃប៉ុណ្ណោះ​ទេ នាង​ក៏​ក្លាយជាកំពូលសិល្បករដែលបង្កើត​សម្លេង និងក្តីសង្ឃឹមថ្មីសម្រាប់កសិករថៃ ដោយជួយផ្លាស់ប្តូរភាពយល់ឃើញពីផលិតផលដូចជា ទុរេន ឲ្យក្លាយជាផលិតផលមានតម្លៃខ្ពស់ដែលត្រូវការពីទីផ្សារសកល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កសិករ​ថៃ​ស្នើនាយករដ្ឋមន្ត្រី​ ជ្រើស​រើសតារា K-pop​ ​​ជួយផ្សព្វផ្សាយ​ផ្លែ​ឈើ​ថៃ​ក្នុង​​ទីផ្សា​រ​ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៨ វិនាទី មុន

កត្តា​គន្លឹះ​៥យ៉ាង​ ដែល Lisa អាចនាំទុរេន និងផ្លែឈើថៃឱ្យល្បី​លើ​ទីផ្សារពិភពលោក

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ពិភពលោកបាត់បង់ព្រៃឈើច្រើន​បំផុតក្នុងឆ្នាំ ២០២៤ ដោយសារភ្លើងឆេះនិងវិបត្តិអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ប៉ូលិសក្របួច​​ថ្នាំញៀន១០០គីឡូក្រាម​លាក់ទុកក្នុងដំបូលរថយន្ត រត់ពន្ធ​ពី​មីយ៉ាន់ម៉ា​ចូលដីថៃ​​

ព័ត៌មានជាតិ១៩ នាទីutes មុន

កាហ្វេរថយន្តក្រុងខេត្តមណ្ឌលគិរី នៅតែមានការចាប់អារម្មណ៍ពីអតិថិជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

Macron នឹងបំពេញទស្សនកិច្ចប្រទេសវៀតណាម ជាលើកដំបូង នៅចុងសប្តាហ៍នេះ

Sokha Hotels

ព័ត៌មានពេញនិយម