Connect with us

ព័ត៌មានជាតិ

ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ពី​បច្ចេកវិទ្យាឌីជីថល ក្នុងនាមជាមន្ត្រីបម្រើរាស្រ្តត្រូវចេះដឹងអំពីឌីជីថល

បានផុស

នៅ

ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថល ឬមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ ហើយក្នុងនាមជាមន្ត្រីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថល បើមិនចេះបច្ចេវិទ្យាឌីជីថល គឺមិនអាចធ្វើជាមេដឹកនាំគេបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រ ការបង្ក្រាបការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកស្រី នួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាវាគ្មិន ហើយសិក្ខាកាមជាមន្ត្រីមកពីតាមបណ្តាសង្កាត់និងខណ្ឌនៅក្នុងរាជធានីភ្នំពេញជិត៣០០នាក់។

លោក កើត ឆែ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល «សន្តិសុខសាយប័រ» ដែលបានរៀបចំនេះ គឺពិតជាមានសារៈសំខាន់ និងជាប្រធានបទដែលមានភាពជាក់ស្តែងនិយមខ្ពស់។ ការរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ពាក់ព័ន្ធនឹង «វិស័យឌីជីថល និងសន្តិសុខសាយប័រព័ត៌មានវិទ្យា»នេះ ក៏ជាការធ្វើបច្ចុប្បន្នភាពចំណេះដឹងបន្ថែម ព្រោះថា ការបំពេញការងារប្រចាំថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពី បច្ចេកវិទ្យាឌីជីថល ឬនិយាយម៉្យាងទៀត យើងមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ។ ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបានធ្វើឱ្យមានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅលើគ្រប់វិស័យទាំងអស់ រួមមាន៖ វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម ធុរកិច្ច ការងារ និង រដ្ឋបាលសាធារណៈជាដើម។

លោកបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយបច្ចេកវិទ្យា» ក៏ត្រូវបានកំណត់នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើ «ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល»។ បរិវត្តកម្មឌីជីថល គឺជាលក្ខខណ្ឌចាំបាច់មួយដែលមិនអាចខ្វះបាន ដើម្បីកសាងសេដ្ឋកិច្ច សង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋ ធុរជន និងមន្ត្រីរាជការ ត្រូវតែយល់ដឹង និងទាញយកឱ្យអស់នូវសក្តានុពល ពីវិស័យនេះ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ និងបង្កើតនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត។ យើងដឹងហើយថា៖ អ្វីៗទាំងអស់គឺត្រូវធ្វើ «ឌីជីថូបនីយកម្ម» ឧទាហរណ៍ ពលរដ្ឋឌីជីថល, រដ្ឋាភិបាលឌីជីថល, រដ្ឋបាលឌីជីថល ធុរកិច្ចឌីជីថល ជាដើម។

ទន្ទឹមនឹងអត្ថប្រយោជន៍ដែលទទួលបានខាងលើ ក៏នៅមានបញ្ហាប្រឈមដ៏ធំមួយគឺបញ្ហា “សុវត្ថិភាព ទិន្នន័យ» ដែលតម្រូវឱ្យមានការដាក់ចេញនូវវិធានការបង្ការ និងបង្ក្រាបនានា ឆ្លើយតបទៅនឹងចរន្តនៃការលួច យកទិន្នន័យ និងប្រើប្រាស់បន្តក្នុងគោលបំណងខុសច្បាប់ ដែលមិនត្រឹមតែធ្វើឱ្យខូចប្រយោជន៍ដល់ម្ចាស់ ទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យប៉ះពាល់សន្តិសុខជាតិថែមទៀតផង។

ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ ចូលរួមឱ្យបានពេញលេញ ដើម្បីទទួលបានចំណេះដឹង ជាប្រយោជន៍ដល់ការបំពេញការងារ និងការរស់នៅ ប្រចាំថ្ងៃ។ក្នុងនាមជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថលនេះ ទី១ គឺយើងអាចការពារខ្លួនឯងបាន,ការពារបងប្អូនជុំវិញខ្លួនយើង និងការពារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងបាន។សម័យនេះហើយ បើយើងមិនចេះបច្ចេវិទ្យាឌីជីថល យើងមិនអាចធ្វើជាមេដឹកនាំគេបានឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម