ព័ត៌មានជាតិ
ប្រាក់សោធនិវត្តន៍ទាបបំផុតត្រឹមខែមេសា ឆ្នាំ២០២៥ មានជាង៨០ម៉ឺនរៀល
រដ្ឋមន្ត្រីសង្គមកិច្ចលោក ជា សុមេធី ឱ្យដឹងថាប្រាប់សោធនិវត្តន៍ទាបបំផុតដល់មន្ត្រីចូលនិវត្តន៍ត្រឹមខែមេសា ឆ្នាំ២០២៥ មានចំនួន ៨៤៥ ០០០រៀលដែលស្មើប្រមាណ២១០ដុល្លារក្នុងមួយខែ នេះនៅមិនទាន់គិតដល់ប្រាក់របបសន្ដិសុខសង្គម និងការឧបត្ថម្ភសង្គមផ្សេងទៀតនោះទេ។

លោក ជា សុមេធី បានលើកឡើងក្នុងវេទិការផ្សព្វផ្សាយស្ដីពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅអាគាររដ្ឋបាលសភាថ្មីថា ក្រៅពីប្រាក់សោធនិវត្តន៍ទាបបំផុតដែលមានប្រមាណជាង២០០ដុល្លារដល់មន្ត្រីចូលនិវត្តន៍នេះ រដ្ឋក៏មានបើកផ្ដល់តាមមូលនិធិជាតិជំនួយសង្គមលើរបបសន្តិសុខសង្គមចំនួន២លើកក្នុងមួយខែ រួមនឹងការផ្ដល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសពក្នុងពេលមរណភាពដល់មន្ត្រីចូលនិវត្តន៍ផងដែរ។
លោកថា៖ «ការដាក់អនុវត្តន៍នូវរបបសន្តិសុខសង្គមនេះគឺជាការគិតគូរនិងឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលចំពោះគុណូបការៈរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ក៏ដូចជាធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ សម្រាប់បុព្វហេតុសង្គមជាតិ ក្នុងស្មារតីរួមចំណែកកសាង និងអភិវឌ្ឍនប្រទេសជាតិឱ្យមានភាពរីកចម្រើន និងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ»។

បើតាមរដ្ឋមន្ត្រីសង្គមកិច្ចបច្ចុប្បន្នមានអតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៥៦ ៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥ ២៩៦នាក់។ ថ្មីៗនេះប្រធានព្រឹទ្ធសភា និងប្រធានសមាគមអតីយុទ្ធជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ដែលមានន័យថាទាំងមន្ត្រីរាជការស៊ីវិល និងប្រដាប់អាវុធ ក៏នឹងទទួលបានការគាំទ្រពីសមាគមបន្ថែមទៀតដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ត្រៀមបញ្ចេញ យន្តហោះផ្ទុកដ្រូនដំបូងគេលើលោក ដ៏អស្ចារ្យ