កីឡា
ច្បាស់១០០% Nieto ប្រាប់ថា នឹងចាកចេញពី ភ្នំពេញក្រោន នៅរដូវកាលនេះហើយ
ខ្សែប្រយុទ្ធ Andres Nieto បានបង្ហើបពីការចាកចេញពីក្លិប ភ្នំពេញក្រោន ឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីជួយឱ្យក្រុមរហស្សនាមសិង្ហក្រហមឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៨ កាលយប់មិញថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥។

Nieto បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យ ភ្នំពេញក្រោន ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៤-២០២៥ ក្រោយខកខានអស់រយៈពេល ១៦ ឆ្នាំ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទីទី ៧៩ ជួយឱ្យក្រុម សិង្ហក្រហម យកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

យ៉ាងណា ក្រោយការប្រកួតបញ្ចប់ ខ្សែប្រយុទ្ធជនជាតិ កូឡុំប៊ី សញ្ជាតិខ្មែរ វ័យ ២៩ ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី»ក្នុងបទសម្ភាសថា ខ្លួននឹងចាកចេញពី ភ្នំពេញក្រោន និងលីគកំពូលកម្ពុជា នៅរដូវកាលនេះហើយ។ ទោះបីយ៉ាងណា កីឡាករមិនទាន់បានប្រាប់លម្អិតអំពីអនាគតរបស់ខ្លួននាពេលបន្ទាប់ និងទៅលេងនៅក្លិបណា ឬប្រទេសណានៅឡើយទេ។

គួរបញ្ជាក់ថា Nieto បានចូលរួមជាមួយ ភ្នំពេញក្រោន នៅឆ្នាំ ២០១៩ ខណៈក្នុងការលេងនៅទឹកដី Smart RSN រយៈពេល ៦ ឆ្នាំមកនេះ រូបគេបានជួយឱ្យភ្នំពេញក្រោនឈ្នះពានលីគកំពូលកម្ពុជា Cambodian Premier League ២ លើក, ពាន Cambodian League Cup ២ លើក និងពានសម្តេចហ៊ុន សែន ១ លើក៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


