Connect with us

កីឡា

ការប្រកួត WKN គុនខ្មែរជើងឯកពិភពលោក គ្រោងធ្វើលើកដំបូងនៅខែតុលា

បានផុស

នៅ

ស្ថាប័នសម្ព័ន្ធឃីគបុកស៊ីងពិភពលោក (World Kickboxing Network) បានប្រកាសអំពីគម្រោងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ WKN គុនខ្មែរជើងឯកពិភពលោក (WKN Kun Khmer World Championship) ជាលើកដំបូង។

ខ្សែក្រវាត់ WKN Kun Khmer Champion
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះស្ថាប័ន WKN បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា៖ «គុនខ្មែរ! ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនឹងធ្វើឡើងនៅខែ តុលា ឆ្នាំ ២០២៥។ បច្ចុប្បន្នប្រធានរបស់ស្ថាប័ន WKN កំពុងពិភាក្សាជាមួយសហព័ន្ធប្រដាល់គុនខ្មែរនៅទីក្រុងភ្នំពេញ ដើម្បីរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer World Championship ជាលើកដំបូង»។

នៅក្នុងសេចក្តីប្រកាសនោះបានបន្តទៀតថា៖ «ពួកយើងកំពុងស្ថិតក្នុងការចរចាអំពីគន្លឹះសំខាន់ៗ ដើម្បីឈានទៅរកការរៀបព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះជាផ្លូវការ ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer World Championship លើកដំបូង នៅក្នុងប្រទេស ដែលជាដើមកំណើតនៃគុនប្រយុទ្ធមួយនេះ…»។

ជាការពិត ចាប់តាំងពីស្ថាប័ន WKN បានចាប់ដៃជាមួយគុនខ្មែរ គឺពុំទាន់បានរៀបចំការប្រកួតណាមួយនៅឡើយទេ។ ខណៈនៅក្នុងការប្រកាសរបស់ WKN គឺពួកគេគ្រោងនឹងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ WKN គុនខ្មែរជើងឯកពិភពលោក ជាលើកដំបូងនៅក្នុងប្រទេស កម្ពុជា នាដើមខែ​ តុលា ឆ្នាំ ២០២៥។

ខ្សែក្រវាត់ WKN Kun Khmer Champion

ទោះបីយ៉ាងណា WKN បានបញ្ជាក់ថា ឥឡូវនេះ ពួកគេកំពុងស្ថិតក្នុងការចរចាជាមួយសហព័ន្ធគុនខ្មែរនៅឡើយ។ ដូច្នេះការប្រព្រឹត្តិទៅផ្លូវការយ៉ាងណា នឹងដឹងលម្អិតនាពេលបន្ទាប់៕

ខ្សែក្រវាត់ WKN Kun Khmer Champion

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៩ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៩ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម