ព័ត៌មានជាតិ
សម្ដេច យ៉ន សេងយៀត នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញ ៣២ថ្ងៃ ដើម្បីពុទ្ធសាសនា និងបរិស្ថាន
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមជាមួយព្រះសង្ឃ និងគ្រហស្ថចំនួន ៣០អង្គ/នាក់ នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងរយៈពេល៣២ថ្ងៃ តាមតំបន់ជួរភ្នំក្រវាញ ដោយឆ្លងកាត់ខេត្ត៣ គឺខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ក្នុងចម្ងាយចន្លោះ ២៧០គីឡូម៉ែត្រ ទៅ៣០០គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាព្រះពុទ្ធសាសនា និងរួមចំណែកអភិរក្សបរិស្ថាន។

តាមរយៈការបង្ហោះវីដេអូរបស់សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត លើបណ្តាញសង្គម បានឱ្យដឹងថា ដំណើរធម្មយាត្រាថ្មើរជើង របស់ព្រះអង្គនឹងធ្វើចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដើរក្រោមប្រធានបទ (ដំណើរអភិរក្ស-Walk to Preserve) ដើម្បីពុទ្ធសាសនា និងបរិស្ថាន។ តាមរយៈវីដេអូរបស់ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បញ្ជាក់ថា គោលបំណងនៃការធ្វើធម្មយាត្រានេះ គឺដើម្បីលើកកម្ពស់អំពីការយល់ដឹងនៃសារសំខាន់ព្រៃឈើ ចូលរួមជាមួយរដ្ឋាភិបាលក្នុងការថែរក្សាអភិរក្សព្រៃឈើ និងចូលរួមលើកកម្ពស់ពីទេសចរណ៍ធម្មជាតិ។
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាសំណូមពរថា៖ “ព្រៃឈើគឺជាដង្ហើមរស់នៃមនុស្សជាតិ សូមញាតិញោមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមថែរក្សាអភិរក្សព្រៃឈើរបស់យើង”។
សូមជម្រាបថា ចំពោះដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញរបស់ សម្ដេច យ៉ន សេងយៀត ត្រូវបានឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនណម៉ាណែត លោក ស សុខា និងភរិយា លោក ពេជ សោភ័ន និងភរិយា លោក ហួត ហាក់ និងភរិយា រួមជាមួយអ្នកឧបត្ថម្ភជាច្រើនរូបទៀត៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


