ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកនៅហ្គាហ្សា លើកនេះចំផ្ទះអ្នកកាសែត ស្លាប់មនុស្ស៨នាក់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅតែបង្កើនការវាយប្រហារអាកាសលើតំបន់ហ្គាហ្សា ដោយនៅព្រឹកថ្ងៃពុធទី២៨ខែឧសភាឆ្នាំ២០២៥ កងកម្លាំងរបស់លោកបានទម្លាក់គ្រាប់បែកចំផ្ទះអ្នកកាសែតម្នាក់ឈ្មោះ Osama al-Arbid ជាលទ្ធផលបណ្តាលឲ្យមនុស្សចំនួន៨នាក់ បាត់បង់ជីវិត។

តាមការចុះផ្សាយរបស់ Al Jazeera, ការវាយប្រហារកើតឡើងនៅតំបន់ as-Saftawi ភាគខាងជើងជ្រោយហ្គាហ្សា ប៉ុន្តែលោក al-Arbid អាយុថ្លៃមិនស្លាប់ទេ ពោលគឺត្រូវបានគេទាញចេញគំនរថ្ម ទាំងនៅរស់។
ការបង្ហូរឈាមនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា សម្លាប់មនុស្ស៨១នាក់ប៉ុន្តែនៅទីក្រុងហ្គាហ្សា ជាកន្លែងមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺ ៥៣នាក់។
នៅទីក្រុងហ្គាហ្សានោះដែរ គ្រាន់តែក្នុងសាលារៀន Fahmi Al-Jarjawi មានមនុស្សស្លាប់ដល់ទៅ៣៦នាក់ទៅហើយ រួមទាំងកុមារ១៨នាក់និងស្រ្តី៦នាក់ផងដែរ ខណៈ៥៥នាក់រងរបួស។

ក្រោយការវាយប្រហារនោះ លោក Netanyahu បានព្រមានដល់ក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងនៅសេសសល់ជាបន្ទាន់ប្រសិនចង់បញ្ចប់សង្គ្រាម បើមិនដូច្នោះទេ ពួកគេនឹងរងទុក្ខវេទនាកាន់តែខ្លាំង។
ជាការឆ្លើយតប ក្រុមហាម៉ានិយាយថា ខ្លួនមានឆន្ទៈដោះលែងចំណាប់ខ្មាំង ហើយក៏នឹងយល់ព្រមលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ផងដែរ ប៉ុន្តែក្នុងលក្ខខណ្ឌថា អ៊ីស្រាអែលត្រូវធានាដកទ័ពចេញពីតំបន់ហ្គាហ្សាទាំងស្រុង។
សូមជម្រាបជាថ្មី យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា គឺជាការសងសឹក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់។ អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥៣ ០០០នាក់ ភាគច្រើនជាជនស៊ីវិល, បំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងបង្ខំមនុស្សជិតពីរលាននាក់ រត់ចោលផ្ទះសម្បែង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ នៅហ្គាហ្សា រត់ជាន់គ្នា ទៅយកជំនួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


