Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ព្រៃ​ជាង​២០ម៉ឺនហិកតា នៅ​​កាណាដា ​​មនុស្ស​ជិត​២ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​

បានផុស

នៅ

អ្នកស្រុកជាង ១៧០០០ នាក់ ត្រូវបានជម្លៀសចេញពីខេត្ត Manitoba ប្រទេសកាណាដា ខណៈដែលខេត្តនេះប្រឈម​មុខនឹងការ​រីករាលដាល​នៃភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាននាពេលថ្មីៗនេះ។ យោង​សារ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Reuters)

អភិបាលខេត្ត Manitoba លោក Wab Kinew បានប្រកាសពីភាពអាសន្ន ស្នើសុំជំនួយ​ពីកងកម្លាំង​យោធា ដើម្បី​ជួយក្នុងការជម្លៀស និងការពន្លត់អគ្គីភ័យ ជាពិសេសនៅក្នុងសហគមន៍ភាគខាងជើងដាច់ស្រយាល។

ភ្លើងនេះកំពុងគំរាមកំហែងដល់ទីក្រុងដូចជា Flin Flon និង Sherridon ដោយអណ្តាតភ្លើងត្រូវបានគេរាយការណ៍​ថា មានកម្ពស់ជាង ៣៦​ម៉ែត្រ បង្កជាផ្សែងខ្លាំង ការភ័យស្លន់ស្លោ និងការកកស្ទះចរាចរណ៍ ខណៈមនុស្សជាច្រើនកំពុងជម្លៀសចេញ។

រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃចំនួន ២២ កន្លែងកំពុងតែសកម្មនៅក្នុងខេត្ត Manitoba ដោយបានឆាបឆេះផ្ទៃដីជិត ២០០,០០០ហិកតា ដែលជាចំនួនបីដងនៃមធ្យមភាគប្រចាំឆ្នាំថ្មីៗនេះរបស់ខេត្តនេះ។ ក្រុមមន្ត្រីសន្មត់ថា ភ្លើងឆេះរាលដាលមិនធម្មតានេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងអាកាសធាតុក្តៅស្ងួតរយៈពេលយូរ។

ដោយភ្លើងឆេះនេះ អ្នកពន្លត់អគ្គិភ័យម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលប្រតិបត្តិការ។ ចំណែក កន្លែងសង្គ្រោះបន្ទាន់កំពុងត្រូវបានរៀបចំសម្រាប់ជនភៀសខ្លួន។

គួរបញ្ជាក់ថា នៅពេលនេះនៅទូទាំងប្រទេសកាណាដាមានភ្លើងឆេះសកម្មចំនួន ១៣៤ រួមទាំងនៅខេត្ត Saskatchewan និងខេត្ត British Columbia ត្រូវបានចាត់ទុកថាមិនទាន់អាចគ្រប់គ្រងបាន ដែលជាការកត់សម្គាល់នៃការចាប់ផ្តើមដ៏អាក្រក់ចំពោះរដូវកាលភ្លើងឆេះព្រៃរបស់ប្រទេសកាណាដានៅឆ្នាំនេះ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម