Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ ៦ខែក្រោយ ពលរដ្ឋនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អះអាងថា រយៈពេល ៦ខែទៀត ប្រជាពលរដ្ឋរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស។ ខណៈក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតកំពុងមមាញឹកក្នុងការដំឡើងបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម​ ដើម្បីឱ្យមានសម្ពាធទឹកខ្លាំងជាងមុន ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា​ ៩ភូមិ/៩ភូមិស្មើនឹង​ ១០០%​ ហើយ​ នៅតែការងារជួសជុលបណ្តាញដែលមានបញ្ហា​ បន្ថែមបណ្តាញថ្មីតិចតួចតាមជាស្តែងតែប៉ុណ្ណោះ​។ លោកបានថ្លែងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងៗ នៅសាលាស្រុកស្រីសន្ធរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយសារពេលកន្លងមកប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការផ្គត់ផ្គងទឹកស្អាតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ លោកក៏បានរាយការណ៍ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងក៏បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយមន្ទីរឧស្សាហកម្មខេត្តកំពង់ចាមដែលមានតួនាទីគ្រប់គ្រងសេវាករទឹកស្អាត ឱ្យពិនិត្យមើលករណីខ្វះខាត់ទឹកស្អាតប្រើប្រាស់នៅក្នុងឃុំព្រែកដំបូក ក៏សង្កេតឃើញថាមានបញ្ហាបច្ចេកដែលនាំការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់។ ស្របពេលនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បានណែនាំឱ្យសេវាករទឹកស្អាត រៀបចំបណ្ដាញចែកចាយផ្គត់ផ្គង់ទឹកថ្មីបន្ថែម ដែលបច្ចុប្បន្នសម្រេចបាន​ ៩ភូមិ​ ​/៩​ ភូមិ​ ស្មើនឹង​ ១០០​ %​ ហើយ នៅតែការ​ងារ​ជួសជុលបណ្តាញខូចខាតតែប៉ុណ្ណោះ​។

លោកបន្តថា ទន្ទឹមនឹងនេះ សេវាករទឹកស្អាតកំពុងសិក្សាផ្លាស់ប្តូរប្រព័ន្ធបណ្តាញខែ្សភ្លើងប្រវែង​ ២ ៥០០​ ម​ (រយ:ពេល​ ៦​ ខែ​ )​ និងសិក្សាពង្រីកអាងស្តុកទឹកស្អាតបន្ថែមទៀត​ ដើម្បីត្រៀមនៅពេលបន្ទុកប្រើប្រាស់ខ្លាំង​ ដោប្រើ​ (រយ:ពេល​ ៥​ ខែ)​ បន្ទាប់មកជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងភូមិអំពិលចំនួន​ ១៣២ខ្នងផ្ទះ​/៣៨៧​ ខ្នងផ្ទះស្មើនឹង​ ៣៤.១០%​ ងៀកមក​ប្រើប្រាស់ទឹកស្អាតវិញ។

លោកអភិបាល បានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន​ នៅតាមភូមិមានខ្នងផ្ទះបានប្រើប្រាស់ទឹកស្អាតចាប់ពី​ ៧០%​ ឡើងទៅបើគិតនៅ​ក្នុង​ឃុំព្រែកដំបូកទាំងមូលចំនួនខ្នងផ្ទះ(តំណ)​ដែលបានប្រើប្រាស់ទឹកស្អាត​ ១,៨៦១%/២,៣៦៣​ ខ្នងផ្ទះស្មើនឹង​ ៧៨.៧៥%​ ។ ដូច្នេះនៅសល់​ ៥០២​ ខ្នងផ្ទះ​ ស្មើនឹង​ ២១.២៤%​ទៀតនៅប្រើប្រាស់ប្រភពទឹកទន្លេខ្ពប​ ទឹកអណ្តូង​ ទឹកស្រ:​ ទឹកព្រែក​ និងទឹកភ្លៀង​ ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តកម្មសម្អាតទឹក​ និងការត្រួតពិនិត្យគុណភាពទឹកឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ វិនាទី មុន

អភិបាលខេត្តកំពង់ចាម៖ ៦ខែក្រោយ ពលរដ្ឋនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ៊ីរ៉ង់​ចាត់ទុក​ការ​គំរាម​​​វាយ​រោងចក្រ​នុយក្លេអ៊ែររបស់​លោក ត្រាំ គឺ​ជា«បន្ទាត់​ក្រហម»​

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរ​អប្សរា​​ហាមដាច់ខាត ទេសចរ​គូស​វាសអក្សរ​ផ្សេងៗ​លើ​ផ្ទាំង​ប្រាសាទ​​បុរាណ​តំបន់​អង្គរ​

ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្ពុជា-ឡាវ រួមគ្នាអភិវឌ្ឍន៍វិស័យមូលបត្រដើម្បីគាំទ្របរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេស​ទាំងពីរ​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ខេត្តថៃ ចំនួន៣៩ ប្រឈមទឹកជំនន់ និងការបាក់ដី នៅចុងសប្តាហ៍នេះ

Sokha Hotels

ព័ត៌មានពេញនិយម