ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Hamburg អាល្លឺម៉ង់សម្លាប់អ្នកជំងឺ ៣នាក់ និងបង្ករបួស ៣៤នាក់
អគ្គិភ័យបានឆាបឆេះពេញមួយយប់នៅមន្ទីរពេទ្យ Marienkrankenhaus ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ដោយបានសម្លាប់អ្នកជំងឺបុរសវ័យចំណាស់ ៣នាក់ដែលមានអាយុ ៨៤ ឆ្នាំ ៨៥ និង ៨៧ និងអ្នកជំងឺ ៣៤នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០២ខែមិថុនានេះ។

អគ្គិភ័យនេះបានចាប់ផ្តើមភ្លាមៗនៅពាក់កណ្តាលអធ្រាត្រក្នុងបន្ទប់ជាន់ផ្ទាល់ដីដែលជាបន្ទប់សម្រាប់មនុស្សចាស់របស់មន្ទីរពេទ្យ ហើយបានរាលដាលដល់ផ្នែកខាងមុខនៃជាន់ខាងលើ ដោយបញ្ចេញផ្សែងហុយពេញអគារបួនជាន់។ អ្នកពន្លត់អគ្គិភ័យបានឆ្លើយតបភ្លាមៗ ដោយបានជួយសង្គ្រោះអ្នកជំងឺចេញពីបង្អួច និងខាងក្នុងអគារ។ ទីបំផុតភ្លើងត្រូវបានពន្លត់ក្នុងរយៈពេល ២០នាទី។
អ្នករបួសភាគច្រើនត្រូវបានព្យាបាលនៅនឹងមន្ទីពេទ្យដដែល ពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះក្នុងនោះមានម្នាក់ស្ថិតនៅក្នុងធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិត។
ក្រោយមកប៉ូលិសបានឃាត់ខ្លួនអ្នកជំងឺអាយុ ៧២ឆ្នាំម្នាក់ ដោយសង្ស័យថា គាត់ជាអ្នកបង្កឲ្យមានភ្លើងឆេះ។ អ្នកស៊ើបអង្កេតកំពុងស្វែងរកថាតើគាត់មានជំងឺផ្លូវចិត្តឬអត់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


