ព័ត៌មានជាតិ
តំណាងនិយោជិត ៧ម៉ឺននាក់ គាំទ្ររាជរដ្ឋាភិបាលក្នុងការដាក់ពាក្យបណ្តឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការ ICJ
សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិត ៧ម៉ឺននាក់ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃនៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ(ICJ)ដើម្បីឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែនមួយនេះ។
ក្រោយការប្រកាសពីជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ភ្លាម លោក សំ សឿន ជាប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត ក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ។
លោក សំ សឿន បានលើកឡើងថា ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់។

សម្រាប់សហជីពរូបនេះ ការដាក់ចេញនូវចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិ គឺជាចំណាត់ការដែលប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយគិតបានវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់។
ជាមួយគ្នានេះដែរ លោក សំ សឿន ក៏សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបឱ្យរក្សាភាពស្ងៀមស្ងាត់និង បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតីជាតិ បូរណភាពទឹកដី ដោយមិនត្រូវរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមតាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា ដោយយើងត្រូវការពារទឹកដីរបស់យើងដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់សហជីពដូច្នេះ គឺក្រោយពេលដែលសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំហរក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅក្នុងតុលាការអន្តរជាតិ ICJ៕





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់