កីឡា
អតីតយុវជន Man United កីឡាករ Charlie Scott កំពុងរីករាយនៅបឹងកេត
កីឡាករ Charlie Scott ទើបតែបានចូលរួមជាមួយ បឹងកេត បានកន្លះរដូវកាលប៉ុណ្ណោះ ប៉ុន្តែរូបគេបានចាត់ទុកជាក្លិបមួយដែលរូបគេសប្បាយចិត្ត និងកំពុងរីករាយសម្រាប់ការស្នាក់នៅប្រទេសកម្ពុជា។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» Charlie Scott បានប្រាប់ថា ៖«ខ្ញុំសប្បាយរីករាយជាមួយបឹងកេត។ ក្នុងវិស័យបាល់ទាត់ មានឱកាសច្រើនណាស់នៅក្នុងពិភពលោកនេះ ប៉ុន្តែការស្វែងរកក្លិបមួយដែលផ្តល់ឲ្យយើង និងក្រុមគ្រួសារសប្បាយរីករាយពិតជារឿងកម្រ។ នៅទីនេះ ខ្ញុំ និងគ្រួសាររីករាយ។ ការរីករាយនេះបានជួយដល់ការលេងនៅលើទីលាន»។

កីឡាករបានបន្តថា ៖«បុគ្គលិករួសរាយរាក់ទាក់ ចិត្តល្អ ស្វាគមន៍។ ខ្ញុំក្រោកពីដេកពេលព្រឹក និងមានអារម្មណ៍ល្អឆ្ពោះទៅកាន់កន្លែងហ្វឹកហាត់ និងបានជួបអ្នកគ្រប់គ្នា។ ខ្ញុំមិនដឹងថា នៅពេលខាងមុខមានអ្វីកើតឡើងទេ ប៉ុន្តែខ្ញុំកំពុងរីករាយជាមួយក្លិបបឹងកេត»។
«ដូចខ្ញុំនិយាយអីចឹង ខ្ញុំគិតថា នេះជាក្រុមសំបូរកីឡាករក្មេង និងអ្វីដែលមានការសន្យានឹងមកដល់។ ខ្ញុំមានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុម ទាំងជាមួយកីឡាករកម្ពុជា និងកីឡាករបរទេស។ យើងរួមដៃគ្នាបានល្អ»។

អតីតយុវជនក្លិបបិសាចក្រងម Manchester United រូបនេះ បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍មែនទែន ជាមួយ បឹងកេត ក្នុងរយៈពេលកន្លះរដូវកាលមកនេះ ខណៈការមកដល់របស់គេ គឺបានរួមចំណែកយ៉ាងធំ ក្នុងការជួយឱ្យក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៤ សម័យ បញ្ចប់រដូវកាល ២០២៤-២០២៥ ដោយឈរនៅចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ ប្រចាំលីគ និងដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងពានសម្តេចតេជោ ហ៊ុន សែន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


