Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិហក់ឡើងជាថ្មី ជុំវិញកម្សោយដុល្លារ និងភាពតានតឹងសកល

បានផុស

នៅ

តម្លៃមាសសម្រាប់ការជួញដូរ​គិតត្រឹមចុងម៉ោងនៃថ្ងៃចន្ទ (ម៉ោងនៅក្រុងញូវយ៉ក) បាន​កើនឡើងជាង ៨០ ដុល្លារ ឬជាង ២ ភាគរយ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៣ សប្ដាហ៍ ដោយសារតែកម្សោយនៃប្រាក់ដុល្លារ ភាពតានតឹងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសជួញដូរដោយផ្ទាល់ កើនឡើង ៨៣,៦៩ ដុល្លារ ឬ ២,៥៤ ភាគរយ ដោយជួញដូរនៅ ៣ ៣៧៣,៤៧ ដុល្លារ/អោន គិតត្រឹមម៉ោង ២២ និង ១៥ នាទី យប់ថ្ងៃចន្ទ នៅទីក្រុងញូវយ៉ក (ម៉ោង ១០ និង ១៥ នាទីព្រឹកថ្ងៃអង្គារ នៅក្រុងហុងកុង)។

ចំណែកឯមាសនាពេលអនាគតរបស់អាមេរិកវិញ បាន​បញ្ចប់ការជួញដូរ​នៅតម្លៃ ៣ ៣៩៧,២ ដុល្លារ/អោន ដោយកើនឡើង ២,៥ ភាគរយ។

កំណើននៃតម្លៃមាសកើតឡើង ខណៈតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ០,៥ ភាគរយ បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត សម្រាប់ការជួញដូរនៅថ្ងៃចន្ទដូចគ្នា។

អ្នកជំនាញបាន​លើកឡើងថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើដែកថែប និងអាលុយមីយ៉ូម នាំចូលអាមេរិក​ដល់​ ៥០ ភាគរយ ក៏ដូចជាការវាយប្រហាររបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីជ្រៅរបស់រុស្ស៊ីកាលពីសប្ដាហ៍មុន បាន​បង្កើនហានិភ័យភូមិសាស្រ្តនយោបាយ និងបង្កភាព​ស្រពិចស្រពិលសម្រាប់វិនិយោគិន។

ភាពតានតឹងពាណិជ្ជកម្មចិន អាមេរិក ក៏ហាក់ឡើងកម្ដៅបន្តិចផងដែរ ក្រោយ ត្រាំ ចោទប្រកាន់ថាចិន​រំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធគយ​នៅក្រុងហ្សឺណែវ ដែលភាគីទាំង២ ព្រមព្រៀងគ្នាទម្លាក់អត្រាពន្ធខ្ពស់រៀងៗខ្លួនកាលពីពាក់កណ្ដាល​ខែឧសភា។ ជាមួយគ្នានោះ វិនិយោគិនក៏កំពុងតាមដានលើការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក ជុំវិញគោលនយោបាយអត្រាការប្រាក់ ចំពេលដែលសេដ្ឋកិច្ចអាមេរិក ស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។

គួរគូសបញ្ជាក់ថា តម្លៃមាសដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព មាន​ទំនោរកើនឡើងចំពេលមាន​ភាពមិនប្រាកដប្រជាទាំងសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចជាដើម។ តម្លៃវាបាន​ហក់ឡើងដល់ចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ប្រមាណ ៣ ៥០០ ដុល្លារ/អោន​ កាលពីចុងខែមេសា ដោយសារតែភាពតានតឹងពាណិជ្ជកម្មសកល ពាក់ព័ន្ធពន្ធគយរបស់លោក​ ត្រាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម១៧ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម