ជីវិតកម្សាន្ដ
ពូជ្រួញ មានគម្រោងទៅ «ប្រាសាទតាមាន់ និងតាក្របី» ម្តងទៀត ដើម្បីផលិតវីដេអូនិងផ្តិតរូបភាព
លោក ឆេង សុភ័ក្រ្ត ដែលមហាជនតែងស្គាល់ថា ជាអ្នកផលិតមាតិកាដ៏ល្បី ពូជ្រួញ និងជាស្ថាបនិក “រៀនថត Rean Thort” បានបង្ហាញរូបភាពចាស់ៗរបស់ខ្លួនភ្ជាប់និងរូបភាពប្រាសាទតាមាន់ និងប្រាសាទ តាក្របី ប្រាសាទរបស់ខ្មែរដែលថៃកំពុងទន្ទ្រានកាន់កាប់ កាលពីជិត ១០ឆ្នាំមុន ដោយគូសបញ្ជាក់ថា លោកនឹងទៅទីនោះម្តងទៀត ដើម្បីផលិតវីដេអូ និងផ្តិតរូបភាពកាន់តែប្រសើរជាងមុន។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកផលិតមាតិការូបនេះ បានរៀបរាប់ថា “រូបភាពឯកសារពីប្រាសាទ តាមាន់ និង តាក្របី ដែលខ្ញុំបានទៅដល់ផ្ទាល់កាលពី ២០១៦ ” ។ លោកគូសបញ្ជាក់ទៀតថា លោកនឹងទៅម្តងទៀតថ្ងៃខាងមុខ ដើម្បីផលិតវីដេអូ និងផ្តិតរូបភាពឱ្យបានប្រសើរជាងនេះ។
ទន្ទឹមនឹងគម្រោងទៅកាន់តំបន់ប្រាសាទរបស់ខ្មែរ ដែលជាចំណុចក្តៅរវាងកម្ពុជា-ថៃដែរនេះ លោក ឆេង សុភ័ក្ត្រ ឆ្លៀតអំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូប បើមានឱកាសគួរទៅមើលផ្ទាល់។ ជាមួយគ្នានេះ លោកបញ្ជាក់ដែរថា ប្រាសាទតាមាន់ រងការបែកបាក់ខ្លះ ហើយតាក្របី គឺនៅស្អាតល្អណាស់។

គួរជម្រាបថា ប្រាសាទតាមាន់ ប្រាសាទតាក្របី ជាប្រាសាទបុរាណខ្មែរ ដែលកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យទី២ ក្នុងសតវត្សទី១១ គោលបំណងនៃការកសាងប្រាសាទនេះ គឺដើម្បីឧទ្ទិសថ្វាយ ព្រះឥសូរ ព្រះវិស្ណុ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕











-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


