Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ឱ្យវៀតណាមកាត់បន្ថយវត្ថុធាតុដើម​សម្រាប់ផលិតកម្មពី​ចិន ក្នុងការចរចាពន្ធ

បានផុស

នៅ

សហរដ្ឋអាមេរិ​កបាន​ផ្ញើសំណើដ៏ «តឹងតែង» ​និង «វែងអន្លាយ» ទៅកាន់វៀតណាម ដើម្បីជាផ្នែកមួយ​នៃការចរចាពន្ធ ដោយ​រួមបញ្ចូលទាំងការទាមទារ​ឱ្យ​វៀតណាមកាត់បន្ថយការពឹងផ្អែកលើទំនិញឧស្សាហកម្មចិនសម្រាប់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ​កាលពីថ្ងៃ​អង្គារ ដោយស្រង់សម្ដីប្រភព​មិនបញ្ចេញឈ្មោះ ២ រូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក​ ចង់ឱ្យរោងចក្រដែលមានមូលដ្ឋាននៅវៀតណាម កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម​ និងសមាសធាតុពីប្រទេសចិន ហើយ​ស្នើសុំផងដែរ ឱ្យ​វៀតណាមគ្រប់គ្រងការផលិត និងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួនដោយប្រយ័ត្នប្រយែងថែមទៀត។ នេះបើតាមប្រភពម្នាក់ក្នុងចំណោម ២ នាក់ ដែលដឹងពីការចរចា ប៉ុន្តែមិនបានបញ្ជាក់ថា ​អំពីគោលដៅជាក់លាក់លើមុខទំនិញនោះទេ។

ប្រភព​បន្តថា ការទាមទាររបស់អាមេរិក ធ្វើឡើងកាលពីចុងខែឧសភា បន្ទាប់ពីការចរចាពន្ធរវាងភាគីទាំង២ បាន​បញ្ចប់ទៅ។ វៀតណាម ដែលមាន​អតិរេកពាណិជ្ជកម្ម ១២៣,៥ ប៊ីលាន​ដុល្លារ ជាមួយសហរដ្ឋអាមេរិក​ បាន​រងនូវពន្ធគយបដិការ ៤៦ ភាគរយ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលចរចា ដោយ​មិនទាន់មាន​ការសម្រេច​ជាដុំកំភួនណាមួយនៅឡើយទេ។

កាលពីថ្ងៃចន្ទ រ៉យទ័រ​បាន​រាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់ឱ្យ​ផ្ដល់ «ការផ្ដល់ជូនឱ្យ​បាន​ល្អបំផុត» ទៅសហរដ្ឋអាមេរិក ដើម្បីជាការចរចាត្រឹមថ្ងៃពុធ ដោយ​សំណើនេះធ្វើឡើងក្នុងលិខិត​ទៅកាន់ដៃគូចរចារបស់សហរដ្ឋអាមេរិក។

​គេមិនច្បាស់ទេថាតើប្រទេសណានឹងទទួលបានលិខិតនោះទេ ប៉ុន្តែវាត្រូវបានផ្ញើតម្រង់ទៅ​ប្រទេសដែលមានការចរចាសកម្មជាមួយ​សហរដ្ឋអាមេរិក ខណៈប្រទេសមាន​ការចរចាក្នុងលក្ខណៈបែបនេះ រួមមាន​វៀតណាម សហភាពអឺរ៉ុប ជប៉ុន និងឥណ្ឌា៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

អាមេរិក​ឱ្យវៀតណាមកាត់បន្ថយវត្ថុធាតុដើម​សម្រាប់ផលិតកម្មពី​ចិន ក្នុងការចរចាពន្ធ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

UN ជ្រើសតាំង​សមាជិកមិនអចិន្ត្រៃយ៍៥ប្រទេស​ទៅក្នុង​ក្រុមប្រឹក្សាសន្តិសុខឆ្នាំ២០២៦

ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

លោក Lee Jae-myung ផ្ដើមពី​កម្មករ​រោងចក្រ​ក្លាយទៅ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ខ្លាចផ្ទុះចម្រូងចម្រាសនយោបាយ តារា​កូរ៉េ​ប៉ុន្មានរូប មិនហ៊ានសូម្បីបញ្ចេញកាយវិការ

Sokha Hotels

ព័ត៌មានពេញនិយម