ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសថារកឃើញសាកសពមេដឹកនាំហាម៉ាសនៅរូងជម្រៅ៨ម៉ែត្រក្រោមដីមន្ទីរពេទ្យ
កាលពីថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥ អ៊ីស្រាអែល បានប្រកាសថា សាកសពរបស់ប្រមុខយោធាហាម៉ាស លោក Mohammed Sinwar ត្រូវបានយកចេញពីផ្លូវរូងក្រោមដីមួយកន្លែងនៅក្រោមបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យអឺរ៉ុបនៅទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការបញ្ជាក់តាមរយៈ DNA និងវិធីសាស្ត្រកំណត់អត្តសញ្ញាណជាច្រើន ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៣ខែឧសភា ដែលកំណត់គោលដៅលើសមាជិកសំខាន់ៗរបស់ក្រុមហាម៉ាសដែលរស់នៅក្រោមដី។
យោងតាមកងកម្លាំងអ៊ីស្រាអែល ទីតាំងផ្លូវរូងក្រោមដីដែលរកឃើញនោះ ត្រូវបម្រើការជា «បរិវេណបញ្ជា និងត្រួតពិនិត្យ» របស់ក្រុមហាម៉ាស។ ទន្ទឹមនោះ ក្រៅតែពីសាកសពលោក Sinwar សាកសពរបស់ Mohammad Shabana មេបញ្ជាការកងពលតូចហាម៉ាសប្រចាំទីក្រុង Rafah ក៏ដូចជាក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណផ្សេងៗទៀត ក៏ត្រូវបានគេប្រទះឃើញផងដែរ។
មេបញ្ជាការកងពលតូចអ៊ីស្រាអែលលោក Effie Defrin បាននិយាយថា រូងក្រោមដីនោះមានជម្រៅប្រហែល៨ម៉ែត្រពីក្រោមមន្ទីរពេទ្យ ហើយមានបន្ទប់ជាច្រើន រួមទាំងមជ្ឈមណ្ឌលបញ្ជា ឃ្លាំងផ្ទុកអាវុធ ឧបករណ៍ស៊ើបការណ៍ និងផ្ទះបាយ។
អ៊ីស្រាអែលបានសង្កត់ធ្ងន់ថា រចនាសម្ព័ន្ធមន្ទីរពេទ្យមិនរងការបំផ្លិចបំផ្លាញឡើយ ដោយប្រតិបត្តិការនេះបានគ្រោងទុកយ៉ាងល្អិតល្អន់ដើម្បីបញ្ចៀសការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ក្រុមហាម៉ាសមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការអំពីការស្លាប់របស់លោក Mohammed Sinwar នៅឡើយទេ។
សូមជម្រាបថា ជម្លោះដែលកំពុងបន្តបានបណ្តាលឲ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា ដោយជនជាតិប៉ាឡេស្ទីនជាង ៥៤ ០០០នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ចាប់តាំងពីការកើតឡើងនៃអរិភាពក្នុងឆ្នាំ២០២៣។ កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយនៅតែបន្ត ដោយមានអ្នកសម្រុះសម្រួលមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ចូលរួមជាមួយភាគីទាំង២ ដើម្បីដោះស្រាយបញ្ហាដែលជាប់គាំងក្នុងដំណើរឆ្ពោះទៅរកសន្តិភាព៕


ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី