ព័ត៌មានជាតិ
រោងចក្រផលិតកជីកសិកម្មរបស់វិនិយោគិនក្នុងស្រុកនឹងបើកសម្ពោធជាផ្លូវការនៅខែក្រោយ
អគ្គនាយកនៃក្រុមហ៊ុនដឹកជញ្ជូន វិរៈ ប៊ុនថាំ អេចប្រេស អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងមកកាន់កម្ពុជាថ្មីថា ក្រុមហ៊ុនរបស់លោកបានធ្វើពិពិធកម្មនៃការវិនិយោគពីវិស័យទេសចរណ៍ និងដឹកជញ្ជូនអ្នកដំណើរមកកាន់វិស័យកសិកម្មលើការបង្កើតរោងចក្រផលិតជីធម្មជាតិ និងគីមី ដែលគ្រោងដាក់ឱ្យដំណើការនាខែកក្កដាខាងមុខនេះ ដើម្បីចាប់យកឱកាសនៃវិស័យកសិកម្មនៅកម្ពុជា។

រោងចក្រកែច្នៃ និងផលិតជីកសិកម្មរបស់អ្នកឧកញ៉ា សួង វីរៈ។
ការបោះទុនវិនិយោគលើរោងចក្រផលិត និងកែច្នៃជីក្នុងស្រុករបស់អ្នកឧកញ៉ា សួរ វីរៈ ក៏ជាការឆ្លើយបតទៅនឹងការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ថា រាជរដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តក្នុងការវិនិយោគផ្នែកឧស្សាហកម្មកែច្នៃ ផលិតផលកសិកម្ម និងជំរុញបង្កើតរោងចក្រជីកសិកម្មក្នុងស្រុក។
អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា បន្ទាប់ពេលចំណាយពេលលើការសាងសង់រោងចក្រផលិតជីដែលសាងសង់លើផ្ទៃដីទំហំ ១៥ ហិកតាក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អស់ប៉ុន្មានខែមកនេះ ឥឡូវការសាងសង់រោងចក្រនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗនេះ ដែលគ្រោងនឹងបើកសម្ពោធនាខែក្រោយ។

អ្នកឧកញ៉ាបានថ្លែងយ៉ាងដូច្នេះថា៖«ការសាងសង់រោងចក្រផលិតជីរបស់យើងជិតរួចរាល់ហើយ ដែលយើងគ្រោងនឹងធ្វើការសម្ពោធនៅខាងក្រោយនេះ។ សម្រាប់ប្រភេទជីដែលយើងផលិតមានដូចជាជីកំប៉ុស ជីអាចម៍ជន្លេន និងជីទឹក។ ជំហ៊ានបន្ទាប់យើងនឹងសាងសង់ជីគីមីបន្ថែមទៀត»។
«ទន្ទឹមនឹងការបើកសម្ពោធនោះ យើងអាចផលិតបានទាំងជីកំប៉ុស និងជីអាចម៍ជន្លេននោះគឺ២០០តោនក្នុង១ថ្ងៃ។ យើងក៏មានផែនការបង្កើនការផលិតរបស់យើងដើម្បីបំពេញទៅតាមតម្រូវការផងដែរនាពេលខាងមុខ»។ នេះបើយោងតាមការថ្លែងអះអាងរបស់អ្នកឧកញ៉ា។

លោក គង់ ច័ន្ធវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្មបានលើកឡើងនៅក្នុងកម្មវិធីមួយក្នុងខេត្តកំពង់ធំ កាលពីចុងខែមេសា ឆ្នាំ២០២៥ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋាភិបាលបានអនុញ្ញាតដល់ឯកជនមួយចំនួនអាចធ្វើការនាំចូលនូវជី ចំនួន៩៦ម៉ឺនតោន និងថ្នាំកសិកម្មជាង៧ម៉ឺនតោនដើម្បីយកមកផ្គត់ផ្គង់ដល់ប្រជាកសិករក្នុងស្រុក។ ជាមួយគ្នានេះដែរ គិតមដល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មផលិត និងផ្គត់ផ្គង់ជីសកម្មចំនួន១៦ ដែលអាចផលិត និងចែកចាយប្រមាណ៥ម៉ឺនតោនក្នុង១ឆ្នាំ។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លានតោន ទៅកាន់ ៩៥ ប្រទេស កើនឡើងជាង ៣ លានតោន ធៀបនឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល