Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម២ថ្ងៃ អ៊ីស្រាអែល បាញ់ពលរដ្ឋប៉ាឡេស្ទីនកំពុងចាំយកជំនួយ ស្លាប់ជាង ៨០នាក់

បានផុស

នៅ

ត្រឹម២ថ្ងៃប៉ុណ្ណោះ កងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារលើពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរង់ចាំយកជំនួយនៅតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សសរុប៨១នាក់ស្លាប់និងរាប់រយនាក់ទៀត រងរបួស។

(រុបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Al Jazeera, ការវាយប្រហារចុងក្រោយគឺកើតឡើងនៅកន្លែងចែកជំនួយក្បែរប៉ុស្តិ៍ត្រួតពិនិត្យ Netzarim កណ្តាលជ្រោយហ្គាហ្សា កាលពីថ្ងៃពុធទី១១ខែមិថុនាឆ្នាំ២០២៥ បណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីន២៤នាក់ស្លាប់ និងជាង២០០នាក់រងរបួស។

(រុបថត៖ Reuters)

ការវាយប្រហារកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្ស៥៧នាក់ក៏ត្រូវសម្លាប់ផងដែរ និងរាប់សិបនាក់ទៀតរងរបួសនៅកន្លែងចែកជំនួយដដែលនេះ។

(រុបថត៖ Reuters)

យោងតាម Reuters ដែលដកស្រង់តួលេខពីមន្ត្រីសុខាភិបាលហ្គាហ្សា, គិតចាប់តាំងពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥មក មានពលរដ្ឋប៉ាឡេស្ទីនសរុប១៦៣នាក់ ត្រូវបានសម្លាប់ក្រោមដៃអ៊ីស្រាអែល ពេលពួកគេរង់ចាំយកជំនួយ។

(រុបថត៖ Reuters)

សូម​ជម្រាប​ថា ជម្លោះដែលកំពុងបន្តបានបណ្តាល​ឲ្យ​មានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា ដោយជនជាតិប៉ាឡេស្ទីនជាង ៥៤ ០០០​នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ ចាប់តាំងពីការកើតឡើងនៃអរិភាព​ក្នុង​ឆ្នាំ​២០២៣។

(រុបថត៖ Reuters)

កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយនៅតែបន្ត ដោយមានអ្នកសម្រុះសម្រួលមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ចូលរួម​ជាមួយ​ភាគី​ទាំង​២ ដើម្បី​ដោះស្រាយ​​បញ្ហា​ដែល​ជាប់គាំង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រឹម​មួយ​ថ្ងៃ ជនជាតិ​ប៉ាឡេស្ទីន​ស្លាប់​ជាង ៧០​នាក់ ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ុយក្រែន ជិត​សម្រេច​បាន​ការ​ផលិត​មីស៊ីល​បាលិស្ទិក​ដោយ​ខ្លួន​ឯងហើយ

កីឡា១៤ នាទីutes មុន

លោក ខូវ ឆាយ​ សប្ដាហ៍​នេះ​សហព័ន្ធ​គុន​ខ្មែរ​នាំយក​គ្រឿង​ឧបភោគ​បរិភោគ​ ថវិកា​ ទៅ​ឧបត្ថម្ភ​​ជនភៀសសឹក

ជីវិតកម្សាន្ដ៣១ នាទីutes មុន

អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ ស្នើបន្តសាមគ្គីគ្នា កុំឱ្យការអាក់អន់ចិត្តមួយពេល ឈានដល់ការបែកបាក់ផ្ទៃក្នុង

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ថៃ ទទួលស្គាល់ថា ទាហានដែលខ្លួនសង្ស័យជាជនជាតិរុស្ស៊ី គឺពិតជាកីឡាករបាល់ទះកម្ពុជាមែន តែនឹងស៊ើបបន្ត

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

រលក​យក្ស​ស៊ូណាមិ​ដ៏​បំផ្លិច​បំផ្លាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម