ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ ខ្មែរមិនទៅយកទឹកដីគេទេ ប៉ុន្តែយើងការពារទឹកដីដែលមាននៅក្នុងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ នៅចំពោះមុខកម្លាំងកងទ័ពជួរមុខថា ខ្មែរមិនទៅយកទឹកដីគេទេប៉ុន្តែយើងការពារទឹកដីរបស់យើងដែលមាននៅក្នុងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ។

លោកបានថ្លែងបែបនេះ នាឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងអង្គរក្ស និងកងពលតូចថ្មើរជើងលេខ៤១ ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារងនៃកងយោធពលខេមរៈភូមិន្ទ និងជាបញ្ជាការកងអង្គរក្ស និងលោក នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះ លោកបានថ្លែងបញ្ជាក់ថា៖«ខ្មែរមិនទៅយកទឹកដីគេទេ ប៉ុន្តែយើងការពារទឹកដីរបស់យើងដែលមាននៅក្នុងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ នេះគឺជាជំហរច្បាស់លាស់របស់ថ្នាក់ដឹកនាំកំពូលរបស់យើង»។ បន្ថែមលើនេះ លោកបានសម្តែងការកោតសរសើរ និងគាំទ្រគ្រប់បែបយ៉ាងដើម្បីលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានយើង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។

ជាការកត់សម្គាល់ ស្របពេលដែលមានភាពតានតឹងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាជនខ្មែរ បាននាំយកអំណោយ និងសម្ភារ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងបង្ហាញការគាំទ្រចំពោះកងទ័ពជួរមុខ ដែលបានលះបង់ការពារបូរណភាពទឹកដីកម្ពុជា៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


