ព័ត៌មានអន្ដរជាតិ
វីដេអូគួរឲ្យសង្វេគ! ជនជាតិមីយ៉ាន់ម៉ា ភៀសខ្លួនទាំងទូកៗចូលព្រំដែនថៃ អ្នកខ្លះរបួសពេញខ្លួន
ប្រជាពលរដ្ឋប្រមាណ៣,០០០នាក់ បានរត់ភៀសខ្លួនឆ្លងកាត់ព្រៃ ដើម្បីស្វែងរកសុវត្ថិភាពចូលក្នុងព្រំដែនថៃ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានច្រានចោលរបាយការណ៍ដែលថា អាជ្ញាធរថៃបានរុញច្រានជនភៀសខ្លួនទាំងនោះមកវិញ។
លោកនិយាយថា “អាជ្ញាធរថៃ នឹងបន្តមើលថែអ្នកដែលមកដល់ក្នុងប្រទេសថៃ ហើយវាយតម្លៃពីស្ថានភាពដែលកំពុងវិវត្តនិងតម្រូវការចាំបាច់”។
នៅក្នុងវីដេអូនេះ គេមើលឃើញជនភៀសខ្លួនមីយ៉ាន់ម៉ា ជិះទូកចូលមកដល់ព្រំដែនថៃ ហើយភាគីខាងថៃបានជួយសម្រួលឲ្យពួកគេឡើងគោក។
គេក៏ឃើញមានអ្នករបួសផងដែរ ដែលត្រូវបានអាជ្ញាធរថៃជួយយកដាក់ក្នុងឡាន នាំទៅព្យាបាលនៅមន្ទីរពេទ្យព្រំដែន។
ចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងលើស៥០០នាក់ហើយ។
ក្រុមអ្នកប្រឆាំងជនជាតិភាគតិចមួយក្នុងចំណោមក្រុមប្រឆាំងជនជាតិភាគតិចផ្សេងទៀតនៅមីយ៉ាន់ម៉ាបានអំពាវនាវឲ្យមានការគាំទ្រជាអន្តរជាតិសម្រាប់ប្រជាជនដែលភៀសខ្លួនពីការវាយប្រហារតាមអាកាសរបស់យោធា។

សហភាពជាតិការ៉ែន (KNU) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសថៃ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនខ្លួន ។ ក្រុមនេះបាននិយាយថា កងទ័ពជើងគោកយោធារបស់មីយ៉ាន់ម៉ាកំពុងឈានទៅក្នុងទឹកដីរបស់ជនជាតិការ៉ែន។
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមជនជាតិភាគតិច មីយ៉ាន់ម៉ា ទទូចសុំជំនួយពីអន្តរជាតិ ជាពិសេសប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


