Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងវៀតណាមម្នាក់ តប​បែបធម៌ត្រជាក់ទៅអ្នករិះគន់នាងថា ចូលចិត្តអួតរបស់់ប្រេនៗ

បានផុស

នៅ

Le Quyen ត្រូវបានគេស្គាល់ថាជា សេដ្ឋីនីលាក់កំបាំងរបស់បណ្ដាញសង្គមវៀតណាម នាង​ក៏ជា​ម្ចាស់​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ រានិនីសម្រស់វ័យ៤៤ឆ្នាំ ក៏មានចំណង់ចំណូលចិត្តក្នុងការប្រមូលពេជ្រ កាបូបអ្នករចនា និងរថយន្តទំនើបៗ។ រាល់ពេលដែលនាងបង្ហាញមុខជាសាធារណៈអមជាមួយនឹងប្រាក់វាល់លានដុល្លារនោះតែងតែមានមនុស្សជាច្រើនកោតសរសើរពីជិវិតហៃសូដែលដេកលើគំនរទ្រព្យ។

រូបភាព៖tintuconline
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ជាច្រើន​ដងដែលតារាស្រីបង្ហាញខ្លួន នាងតែងតែ​រង​ការ​រិះគន់​ថា​ស្លៀក​ពាក់​មិន​ស្អាត។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គណនីមួយបានបញ្ចេញមតិមួយថា «អ្នកប្រហែលជាសំបូរសប្បាយនឹងភាពមានបាន ប៉ុន្តែជីវិតរបស់អ្នកដូចជាអំបិល»។

នៅពេលដែលអ្នកគាំទ្របន្តប្រើពាក្យប្រមាថ រិះគន់មកលើរូបនាង ភ្លាមៗនោះ Le Quyen បានឆ្លើយតបដោយក្នុងសម្ដីត្រជាក់ទៅកាន់អ្នករិះគន់វិញថា «អ្នកគ្រាន់តែអនុវត្តនិងប្រាថ្នាឲ្យខ្លួនឯងមានលុយចាយ! ប៉ុន្តែ បច្ចុប្បន្ននេះអ្នករស់នៅក្នុងជីវិតវេទនាបែបនេះ តើអ្នកគិតថាមនុស្សគ្រប់រូបចង់បានបែបនេះដូចអ្នក? វាគួរឲ្យអាណិតប៉ុណ្ណា? មិនថ្វីទេ! អ្នកនៅតែមានជីវិត ១០ទៀត ដែលត្រូវតស៊ូបន្តទៀត»។

យ៉ាងណាមិញ មធ្យោបាយឆ្លើយតបរបស់តារាចម្រៀងស្រីនាង Le Quyen ទៅកាន់អ្នកដែលនិយមរិះគន់នាង ត្រូវបានចាត់ទុកថាឆ្លាត មុតស្រួច និងកំប្លែង តែមិនអសុរោះ។ នាងមិនបានជ្រើសរើសនៅស្ងៀម ហើយឆ្លើយតបដោយផ្ទាល់ចំពោះមតិអវិជ្ជមាន។ វាអាចត្រូវបានគេមើលឃើញថាភាពស្ងៀមស្ងាត់មិនមែនតែងតែជាជម្រើសដ៏ល្អបំផុតនោះទេ ហើយសិល្បករក៏មានសិទ្ធិការពារកិត្តិយសផ្ទាល់ខ្លួនរបស់ពួកគេពីពាក្យប្រមាថផងដែរ៕

រូបភាព៖tintuconline

រូបភាព៖tintuconline

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាវៀតណាមម្នាក់ ប្រកាសសុំជំនួយលាងឈាម តែត្រូវគេទម្លាយពីជីវិតហៃសូនិងជិះឡានថ្លៃៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម