Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

បានផុស

នៅ

ស្របពេលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់កំពុងតែក្តៅប្រៀបបាននឹងគ្រាប់បែកដែលហៀបនឹងផ្ទុះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានតម្រូវឲ្យ «អ៊ីរ៉ង់ ត្រូវតែចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានព្រមានបែបនេះនៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ ដោយសរសេរថា «ត្រូវតែចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។ ក្នុងការបង្ហោះជាបន្តបន្ទាប់នោះ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំរូបនេះក៏លើកឡើងដែរថា «ឥឡូវ យើងគ្រប់គ្រងផ្ទៃមេឃលើប្រទេសអ៊ីរ៉ង់បានទាំងស្រុងហើយ»។

ការព្រមានរបស់លោកត្រាំ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រមុខសេតវិមានរូបនេះ ប្រាប់ឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ធ្វើឲ្យអ្នកវិភាគមួយចំនួនសន្និដ្ឋានថា សហរដ្ឋអាមេរិក ប្រហែលជាចូលធ្វើអន្តរាគមន៍ជួយអ៊ីស្រាអែល។

លោកត្រាំនិយាយថា «អ៊ីរ៉ង់ គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលខ្ញុំបានប្រាប់ពួកគេ។ ពិតជាគួរឲ្យខ្មាសអៀន និងខ្ជះខ្ជាយអាយុជីវិតមនុស្សណាស់។ និយាយឲ្យសាមញ្ញគឺ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំនិយាយម្តងហើយម្តងទៀត! គ្រប់គ្នាត្រូវជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់!»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ការព្រមានរបស់លោកត្រាំ ក៏ទាក់ទាញឲ្យមានប្រតិកម្មពីសំណាក់ទីក្រុងប៉េកាំងផងដែរ ដោយក្រសួងការបរទេសចិន បានចោទប្រធានាធិបតីអាមេរិកថា កំពុងចាក់សាំងលើភ្លើង ហើយពង្រីកអណ្តាតភ្លើងនៃជម្លោះនេះ ឲ្យកាន់តែរាលដាលខ្លាំង។

ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសចិន Guo Jiakun និយាយថា «លោកត្រាំកំពុងដុតភ្លើងហើយចាក់សាំងពីលើ! ការគំរាមកំហែងនិងដាក់សម្ពាធកាន់តែខ្លាំង នឹងមិនជួយរុញឲ្យស្ថានការណ៍ថយកម្តៅនោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យជម្លោះកាន់តែធំនិងខ្លាំងឡើងៗ។ ចិន សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើអ៊ីស្រាអែល ត្រូវទទួលខុសត្រូវនិងចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយភាពតានតឹងនិងការពារជម្លោះកុំឲ្យរីករាលដាល»។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។ ជុំវិញប្រតិបត្តិការនេះ ប្រធានាធិបតី​អ៊ីស្រាអែល Isaac Herzog បានបញ្ជាក់ក្នុងបទសម្ភាសជាមួយ Sky News ​ថា ប្រទេសរបស់លោកគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុង​ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន ចោទថា ត្រាំ កំពុងធ្វើឲ្យជម្លោះ អ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែរីកធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

សន្តិសុខសង្គម១៣ នាទីutes មុន

អគ្គិភ័យឆេះផ្ទះពលរដ្ឋ៤ខ្នង នៅខណ្ឌឬស្សីកែវ

កីឡា២២ នាទីutes មុន

មូលហេតុ​សំខាន់២ ប្រធាន​គុន​ខ្មែរ​អន្តរជាតិ ប្រគល់​ភារកិច្ច​ដល់ លោក វ៉ាត់ ចំរើន និង​លោក ខូវ ឆាយ ជាប្រធាន-អគ្គលេខាធិការ​ស្តីទី

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ស្នើក្រសួការងារ ពីជម្រើសទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ 

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី គន់ គីម ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែល​ភៀស​ខ្លួន​ទៅ​ទី​សុវត្ថិភាព​បណ្ដោះ​អាសន្ន​នៅ​ខេត្តឧត្តរមានជ័យ

Sokha Hotels

ព័ត៌មានពេញនិយម