ជីវិតកម្សាន្ដ
ទស្សនាវដ្ដី Forbes រំលេចសមិទ្ធិផលរបស់ V ក្រុម BTS ចំនួន ២០ ពេលបំពេញកាព្វកិច្ចយោធា
កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដី Forbes បានរំលេចសមិទ្ធិផលសំខាន់ៗចំនួន ២០ ចាប់ពីតន្ត្រីដែលជាប់ចំណាត់ថ្នាក់លេខមួយ រហូតដល់សកម្មភាពសប្បុរសធម៌របស់តារាចម្រៀង V ក្នុងកំឡុងពេលបំពេញកាតព្វកិច្ចយោធា។ ជាពិសេសនៅក្នុងន័យនោះបានបង្ហាញថា ថាមពលតារារបស់សមាជិកក្រុម BTS រូបនេះ មិនមានភាពស្រពិចស្រពិលនោះទេ បើទោះជារវល់នឹងការងារបម្រើជាតិ។

រូបភាព៖ News1
នៅក្នុងអត្ថបទមួយរបស់អ្នកកាសែតលោក Jeff Benjamin ដែលជាអ្នកសរសេរអត្ថបទពេញពិភពលោកសម្រាប់ Billboard, Rolling Stone, The New York Times, និង Variety ទស្សនាវដ្តី Forbes បានសរសើរពីឥទ្ធិពលដែលមិនប្រែប្រួលរបស់ V ក្នុងអំឡុងពេលចូលបម្រើការងាររយៈពេល ១៨ ខែរបស់គាត់។
យោងតាមរបាយការណ៍ បើទោះបីជានៅឆ្ងាយពីភ្នែកសាធារណៈក៏ដោយ ក៏តារាចម្រៀងប្រុសវ័យ២៩ឆ្នាំរូបនេះ នៅតែបន្តគ្របដណ្តប់លើតារាងតន្ត្រីពិភពលោក បញ្ចេញមាតិកាថ្មី សហការជាមួយសិល្បករផ្សេងទៀត និងរួមចំណែកក្នុងបុព្វហេតុសង្គម។
ជាងនេះទៅទៀត ទស្សនាវដ្ដី Forbes បានសង្កត់ធ្ងន់ថា «តារាចម្រៀង V មិនដែលសាបសូន្យឡើយ សូម្បីតែនៅក្នុងជួរយោធា គាត់នៅតែមានឥទ្ធិពល និងច្នៃប្រឌិតដូចសព្វដង» ។
ក្នុងចំណោមសមិទ្ធិផលទាំង ២០ ដែលបានគូសបញ្ជាក់មានដូចជា៖
អាល់ប៊ុមទោល «Layover» ជាប់ចំណាត់ថ្នាក់ជាសិល្បករទោលដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត នៅលើតារាង Oricon របស់ប្រទេសជប៉ុន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីគាត់បានចុះឈ្មោះនៅចុងឆ្នាំ ២០២៣ ។
ការសហការជាមួយ UMI “Wherever U R” (ចេញផ្សាយថ្ងៃទី ៣០ ខែធ្នូ) ដែលត្រូវបានដាក់នៅលើ Billboard’s R&B/Hip-Hop Digital Song Sales និង Hot R&B Songs ។
គាត់បានឈ្នះពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធី Seoul Music Awards: Main Award និង Fan Choice of the Year ។
បង្ហាញខ្លួនក្នុងវីដេអូចម្រៀងល្បីរបស់តារាចម្រៀង IU “Love Wins All” ដែលទទួលបានការសាទរជាសកល និងបង្ហាញពីភាពប៉ិនប្រសប់ក្នុងការសម្ដែង។
បានឈ្នះពានរង្វាន់ Male Idol Variety Star Awards នៅកម្មវិធី Korea Brand Awards ឆ្នាំ ២០២៤ សម្រាប់កម្មវិធីដូចជា “In the Soop” និង “Jinny’s Kitchen” ។
បានចេញផ្សាយបទចម្រៀង “FRI(END)S” តែមួយនៅក្នុងខែមីនា ឆ្នាំ ២០២៤ ដែលបានជាប់ចំណាត់ថ្នាក់នៅលើតារាង Billboard Hot 100 និងឈានដល់លេខ ១៣ នៅលើតារាងផ្លូវការរបស់ចក្រភពអង់គ្លេស។
បានឈ្នះ Favorite Debut Album នៅ iHeartRadio Music Awards សម្រាប់បទ Layover ។
បានបោះពុម្ភសៀវភៅរូបថតដែលរៀបចំដោយខ្លួនឯងដែលមានចំណងជើងថា “TYPE 1” ដែលគាត់បានដឹកនាំ និងផលិតយ៉ាងពេញលេញ។
ទទួលបាន TMA Hat Trick-ឈ្នះនៅ Fact Music Awards បីឆ្នាំជាប់ៗគ្នា៖ 2023, 2024, និង 2025។
បានឈ្នះ “និន្នាការនៃឆ្នាំ – សិល្បករទោល” នៅកម្មវិធី Korea Grand Music Awards ហើយត្រូវបានចុះបញ្ជីនៅក្នុង MAMA’s Fan’s Choice Male Top 10 ។
សមិទ្ធិផលបន្ថែមរួមមានការសហការជាមួយ Park Hyo-shin និង Bing Crosby ។ បទចម្រៀងរបស់គាត់ជាមួយ Park “Winter Ahead” បានចូលក្នុង Billboard Hot 100 ខណៈពេលដែលការសហការថ្ងៃបុណ្យរបស់គាត់ “White Christmas” ជាមួយ Crosby បានឈរនៅលើតារាង Holiday Digital Song Sales Chart ។
ជាចុងក្រោយ លោកបានធ្វើឲ្យទស្សនិកហាក់ភ្ញាក់ផ្អើលជាខ្លាំង សម្រាប់បុគ្គលសប្បុរសជនក្នុងប្រទេស ដោយបានបរិច្ចាគ ២០០ លានវ៉ុន (ប្រហែល១៤៥,៧០០ ដុល្លារ) ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះភ្លើងឆេះព្រៃនៅក្នុងប្រទេសកូរ៉េ ដែលនោះបង្ហាញឲ្យឃើញពីឥទ្ធិពលវិជ្ជមានរបស់គាត់ ទាំងក្នុងនាមអ្នកសិល្បៈ និងប្រជាពលរដ្ឋធម្មតាម្នាក់។ សូម្បីតែពេលបម្រើប្រទេស ក៏តារាប្រុសនៅតែបន្តជំរុញចិត្តអ្នកគាំទ្រទូទាំងពិភពលោកជាមួយនឹងសិល្បៈ ភាពសប្បុរស និងការលះបង់មិនចេះងាកក្រោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងអាស្រូវគ្រឿងញៀន Yoo Ah-in រសាត់បន្តិចម្តងៗ ព្រោះភាពយន្ត ២ ទទួលជោគជ័យយ៉ាងត្រចះត្រចង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


