ជីវិតកម្សាន្ដ
តារាប្រុស K-pop ល្បីៗ សុទ្ធតែជាប់ចោទ ពីបទរំលោភសេពសន្ថវៈ និងពេស្យាចារផ្អើលប្រទេសកូរ៉េ
រឿងអាស្រូវផ្លូវភេទដែលពាក់ព័ន្ធនឹង Moon Tae-il និង Joo Haknyeon បានធ្វើឲ្យមានការខឹងសម្បារជាសាធារណៈចំពោះតារាប្រុស K-pop ដោយបានរម្លឹកឡើងវិញនូវករណីកាលពីអតីតកាលដូចជារឿងអាស្រូវ Burning Sun និងបញ្ហាទំនុកចិត្តកាន់តែស៊ីជម្រៅនៅក្នុងវិស័យកម្សាន្ត។
ជាពិសេស រលកនៃការចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងរឿងអាស្រូវផ្ទាល់ខ្លួនពាក់ព័ន្ធនឹងតារាប្រុស K-pop កំពុងធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំង ដល់ការជឿទុកចិត្តរបស់សាធារណជន។

១. តារាប្រុស Moon Tae-il ត្រូវបានកាត់ទោសពីបទរំលោភសេពសន្ថវៈធ្ងន់ធ្ងរ
អតីតសមាជិក NCT លោក Moon Tae-il ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទរំលោភសេពសន្ថវៈធ្ងន់ធ្ងរ ដែលបង្កឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយ។ កាលពីថ្ងៃទី១៨ ខែមិថុនា តុលាការក្រុងសេអ៊ូលកណ្តាលបានបើកសវនាការថា តារាចម្រៀងវ័យ៣១ឆ្នាំ រួមជាមួយនឹងអ្នកស្គាល់គ្នាពីរនាក់រងការចោទប្រកាន់ថា បានចាប់រំលោភស្ត្រីបរទេសម្នាក់ដែលស្រវឹងស្រាជោគជាំនៅឯផ្ទះល្វែងក្នុងទីក្រុង Bangbae-dong បន្ទាប់ពីបានជួបនាងនៅឯតំបន់ Itaewon ប្រហែលម៉ោង ២:៣០ ព្រឹក។
ព្រះរាជអាជ្ញាបានសង្កត់ធ្ងន់លើលក្ខណៈនៃឧក្រិដ្ឋកម្មដែលបានគិតទុកជាមុនដោយចោទប្រកាន់អ្នកទាំងបីថា បានជ្រើសរើសទីតាំងដែលមិនច្បាស់ដើម្បីបំភាន់ជនរងគ្រោះពីការកំណត់អត្តសញ្ញាណកន្លែងកើតហេតុ។ នាពេលនោះ មហាជនបានស្នើតយលាការដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ និងរឹតបន្តឹងការងាររយៈពេល ១០ ឆ្នាំសម្រាប់ Taeil ។
ក្នុងពេលដែលក្រុមច្បាប់របស់ Taeil បានសារភាពថា ទង្វើនេះពិតជាបានកើតឡើងមែន ពួកគេបានអះអាងថា វាមិនមែនជាការគិតទុកជាមុន និងបានប្តឹងឧទ្ធរណ៍សម្រាប់ការបន្ធូរបន្ថយទោសដល់លោក។ ក្រោយមក តារាចម្រៀងបានលើកឡើងពីរបួសផ្លូវចិត្តក្នុងគ្រោះថ្នាក់ចរាចរណ៍កន្លងមក និងការលំបាកផ្នែកហិរញ្ញវត្ថុ ដោយបង្ហាញការសោកស្ដាយយ៉ាងខ្លាំងនៅចំពោះមុខតុលាការ។
សម្រាប់ Taeil បានបង្ហាញខ្លួនដំបូងក្នុងនាមជាសមាជិក NCT U ក្នុងឆ្នាំ ២០១៦ ហើយក្រោយមកបានចូលរួមជាមួយ NCT 127។ បន្ទាប់ពីមានការចោទប្រកាន់ ផលិតកម្ម SM បានប្រកាសពីការដកខ្លួនចេញពីក្រុម ដោយលើកឡើងពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុដែលបានកើតឡើង។
២. តារាប្រុស Joo Haknyeon ប្រឈមមុខនឹងការចោទប្រកាន់ពីពេស្យាចារ
នៅថ្ងៃដដែលនោះ Joo Haknyeon សមាជិកក្រុម THE BOYZ ត្រូវបានដកចេញពីក្រុម ចំពេលមានជម្លោះកាន់តែខ្លាំងឡើងជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងអតីតតារាសម្តែង AV Asuka Kirara ។ របាយការណ៍បានអះអាងថា អ្នកទាំងពីរបានជួបគ្នានៅបារតូក្យូមួយកាលពីថ្ងៃទី ៣០ ឧសភា ហើយត្រូវគេឃើញអោប និងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា។
ទោះបីជាមិនទាន់មានការចោទប្រកាន់តាមផ្លូវច្បាប់ក៏ដោយ ក៏ពាក្យបណ្តឹងផ្លូវការមួយត្រូវបានដាក់ជូនតាមរយៈវិបផតថលញត្តិស៊ីវិលរបស់រដ្ឋាភិបាលកូរ៉េ ដោយស្នើសុំឲ្យមានការស៊ើបអង្កេតលើអំពើពេស្យាចារនៅបរទេសដែលអាចកើតមាន និងការពាក់ព័ន្ធរបស់ទីភ្នាក់ងារនេះ។
ក្រោយមក OneHundred ដែលជាភ្នាក់ងាររបស់តារាចម្រៀងវ័យក្មេង បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដោយប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់គាត់ និងចេញការសុំទោសជាសាធារណៈភ្លាមៗ។ ក្នុងនោះភ្នាក់ងារបាន បដិសេធរាល់ការចោទប្រកាន់ពេស្យាចារតាមបណ្តាញសង្គមថា ឧប្បត្តិហេតុទាំងនេះបានធ្វើឲ្យមានការព្រួយបារម្មណ៍ជាសាធារណៈអំពីការប្រព្រឹត្តិខុសផ្លូវភេទម្តងហើយម្តងទៀតក្នុងចំណោមតារាប្រុស ដែលវាមានភាពស្រដៀងគ្នាទៅនឹងរឿងអាស្រូវក្លឹប Burning Sun ដ៏ល្បីល្បាញកាលពីឆ្នាំ ២០១៩។
ក្រៅពីតារាប្រុសកូរ៉េប៉ុន្មានរូបខាងលើ ក្នុងនោះក៏មានតារា K-pop ផ្សេងទៀតដែលជាប់ព័ន្ធរឿងអាស្រូវផ្អើលប្រទេស
-Seungri ក្រុម Big Bang ជាប់ទោស១,៥ ឆ្នាំ ចោទប្រកាន់ពីបទ មេខ្លោងធំក្នុងអំពើពេស្យាចារ និងល្បែងស៊ីសងខុសច្បាប់។
-Jung Joon-young៖ ជាប់ទោស៥ឆ្នាំ ចោទប្រកាន់ពីបទ រំលោភបូក និងថតរឿងខុសច្បាប់។
-Choi Jong-hoon ក្រុម FT Island ជាប់ទោស ២,៥ ឆ្នាំ ចោទប្រកាន់ពីបទ ស្រដៀងអ្នកខាងលើ។
-Himchan ក្រុម B.A.P ជាប់ទោស ៣ ឆ្នាំ ចោទប្រកាន់ពីបទ រំលោភផ្លូវភេទ និងការថតរឿងខុសច្បាប់។
យ៉ាងណាមិញ ផ្អែកទៅលើរឿងអាស្រូវនាពេលថ្មីៗនេះ បានអង្រួនការជឿទុកចិត្តដ៏ផុយស្រួយរួចទៅហើយចំពោះតារាប្រុសរបស់ K-pop។ ជាពិសេស ឧស្សាហកម្មនេះប្រឈមនឹងការអំពាវនាវជាថ្មីសម្រាប់តម្លាភាព កំណែទម្រង់ និងការការពារកាន់តែខ្លាំងសម្រាប់ជនរងគ្រោះ។ ទាំងករណីរបស់តារាចម្រៀង Taeil និង Haknyeon សុទ្ធតែស្ថិតនៅក្រោមការត្រួតពិនិត្យជាសាធារណៈយ៉ាងធ្ងន់ធ្ងរ អ្នកគាំទ្រ និងអ្នករិះគន់ដូចគ្នា ទាមទារឲ្យភ្នាក់ងារពួកគេរៀងៗខ្លួន និងអាជ្ញាធរចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារកុំឲ្យប្រវត្តិសាស្ត្រកើតឡើងច្រំដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖១៩ឆ្នាំក្នុងទ្រនំ YG ទីបំផុត Yoo In-na សម្រេចចិត្តផ្លាស់ប្ដូរភ្នាក់ងារថ្មីភ្លាម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


