ព័ត៌មានអន្ដរជាតិ
IAEA ព្រមានពីការលេចធ្លាយនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ បើអ៊ីស្រាអែលវាយប្រហារចំរោងចក្រ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ខែមិថុនានេះ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់អំពីមហន្តរាយនុយក្លេអ៊ែរដែលមានសក្តានុពលកើតឡើង ប្រសិនបើអ៊ីស្រាអែលវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែមិថុនា អគ្គនាយក IAEA លោក Rafael Grossi បានសង្កត់ធ្ងន់លើហានិភ័យខ្ពស់នៃការផ្ទុះវិទ្យុសកម្មពីការប៉ះទង្គិចដោយផ្ទាល់ទៅលើរោងចក្រដែលមានទីតាំងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
ទីតាំងរោងចក្រ Bushehr ដែលជារោងចក្រនុយក្លេអ៊ែរស៊ីវិលដំបូងគេនៅមជ្ឈឹមបូព៌ា មានផ្ទុកនូវសារធាតុនុយក្លេអ៊ែរដ៏ច្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។
លោក Grossi បានព្រមានថា ទោះបីជារោងចក្រ Bushehr មិនត្រូវបានប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏ការខូចខាតដល់ការផ្គត់ផ្គង់ថាមពលរបស់វានៅតែអាចបណ្តាលឱ្យមានការរលាយដ៏គ្រោះថ្នាក់។ នេះអាចនាំឱ្យវិទ្យុសកម្មរីករាលដាលពាសពេញតំបន់ ដោយបង្ខំឱ្យប្រជាជននៅក្នុងប្រទេសជិតខាងត្រូវជម្លៀសខ្លួន លេបថ្នាំដូចជាអ៊ីយ៉ូត និងប្រឈមមុខនឹងការខ្វះខាតអាហារ។

ជាមួយនឹងភាពតានតឹងកើនឡើង លោក Grossi បានអំពាវនាវឱ្យភាគីទាំងអស់ជ្រើសរើសដំណោះស្រាយដោយសន្តិវិធី។ លោកបាននិយាយថា IAEA ត្រៀមខ្លួនជាស្រេចដើម្បីជួយដោយការតាមដានយ៉ាងដិតដល់នូវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធ្វើឱ្យប្រាកដថា វាត្រូវបានប្រើសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ មិនមែនសម្រាប់បង្កើតអាវុធនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


