ព័ត៌មានជាតិ
លោក នេត សាវឿន៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចវែកចកទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹង
លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍លើកឡើងទៀតថា ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ ការលើកឡើងបែបនេះ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមរាជធានី ខេត្តទាំង២៥។ ការបង្កើតឱ្យមានកម្មវិធីនេះឡើង គឺដើម្បីពញ្ញាក់ស្មារតីគ្រប់គ្នា រួមគ្នាទប់ស្កាត់ ការប្រើប្រាស់ និងជួញដូគ្រឿងញៀន។ ដើម្បីលុបបំបាត់គ្រឿងញៀនពីកម្ពុជា សម្រាប់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើសយកប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ យើងបង្ការ ប្រសើរជាងបង្ក្រាប និងការព្យាបាល។ ដើម្បីឱ្យសង្គមមួយគ្មានគ្រឿងញៀន យើងត្រូវរួមគ្នាប្រឆាំងដាច់ខាតចំពោះគ្រឿងញៀន។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍លើកឡើងទៀតថា ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ នៅលើពិភពលោក បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុកស្មាញ ដោះស្រាយមិនទាន់ចេញនៅឡើយទេ។ ក្នុងនោះសម្រាប់កម្ពុជា យើងក៏មិនទាន់លុបបំបាត់គ្រឿងញៀនបាននូវឡើយដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅកម្ពុជា ក្នុង១ឆ្នាំចុងក្រោយនេះឃើញថា បញ្ហាគ្រឿងញៀននេះហាក់មានការថមថយគួរឱ្យកត់សំគាល់។ ជាក់ស្តែង ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន មានការថយចុះ។ ការកែច្នៃគ្រឿងញៀនក៏ត្រូវបានលុបបំបាត់ស្ទើទាំងស្រុង។នេះជាការបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា៖ ក្នុងរយៈពេល៥ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានចុះពិនិត្យរដ្ឋបាលនៅតំបន់ស្មុកស្មាញសង្ស័យពាក់ព័ន្ធគ្រឿងជិត៤០០កន្លែង ពិសេសនៅផ្ទះជួល និងខុនដូ។ យើងបានអនុវត្តច្បាប់ជាង៣០០ករណី ឃាត់ខ្លួនជនសង្ស័យបានជាង១៥០០នាក់ ពាក់ព័ន្ធការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម។

បន្ថែមពីនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានជួយសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនចំនួនជិត១០០០នាក់ ស្រី៨៦នាក់។ជាងនេះទៀត យើងបានធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការនៅរាជធានីភ្នំពេញចំនួន១៣៩៦៣នាក់ ស្រី៥៧៣៨នាក់។

លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហាគ្រឿងញៀននេះ ទាំងការទប់ស្កាត់ ការបង្ក្រាប និងការផ្សព្វផ្សាយ អប់រំជាដើម ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចំរើន។ ដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ក្នុងការលុបបំបាត់។

លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា កម្មវិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះធ្វើឡើងដើម្បីដាស់តឿន គ្រើនរំលឹកឱ្យគ្រប់គ្នាបានយល់ដឹងនិងភាពគ្រោះថ្នាក់ពីគ្រឿងញៀន ហើយក៏ជាសារមួយឱ្យជនល្មើសគ្រឿងញៀនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់ខ្លួន ដោយកងកម្លាំងមានសមត្ថកិច្ចរបស់យើងបាននិងកំពុងស្រាវជ្រាវបង្ក្រាបឱ្យដល់ឬសគល់បញ្ហាគ្រឿងញៀននៅកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


