Connect with us

កីឡា

សមិទ្ធផល​​ទាំង​នេះ អ្នក​គាំទ្រ​គួរ​ទៅ​មើល​​ក្រុម​នារី​ល្ងាច​នេះ​ឲ្យ​បាន​ច្រើនកុះករ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​ កម្ពុជា​ នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នារី ហ្គាំ វេលា​ម៉ោង​ ៧ ​យប់ ថ្ងៃ​ពុធ ទី​ ២៥ ខែ​មិថុនា ឆ្នាំ ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ អ្នក​គាំទ្រ​គួរ​ទៅ​មើល​ផ្ទាល់​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​នារី​ឲ្យ​បាន​ច្រើន​កុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំង​ការ​ប្រកួត​របស់​ក្រុម​នារី​នៅ​លីគ​នារី​កម្ពុជា និង​ក្រុម​ជម្រើស​ជាតិ​នារី​​មិន​សូវ​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទេ បើ​ប្រៀប​ធៀប​ជា​មួយ​ក្រុម​បុរស​។ ទោះ​បី​ជា​យ៉ាង​ណា បើ​ក្រឡេក​មើល​សមិទ្ធផល​កន្លង​មក​បង្ហាញ​ថា ក្រុម​នារី​កម្ពុជា​ធ្វើ​បាន​ល្អ​លើ​ឆាក​អន្តរជាតិ ដែល​ស្ទើរ​តែ​ល្អ​ជាង​បុរស បើ​ទោះ​ជា​ពួក​គាត់​ទើប​ត្រូវ​បាន​បង្កើតឡើង​ជា​ក្រុម​ថ្មី។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​ កម្ពុជា ទើប​តែ​មាន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ ហើយ​ការ​ប្រកួត​លីគ​នារី​ទៀត​ ក៏​ទើប​មាន​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​សមិទ្ធផល​គួរ​ឲ្យ​កត់​ចំគាល់។ ក្រុម​បាល់ទាត់​នារី កម្ពុជា ទើប​បាន​ចូល​រួម​ប្រកួតកីឡា​ ស៊ីហ្គេម កាល​ពី​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​បាន​បង្កើត​កំណត់​ត្រា​ជា​លើក​ដំបូង ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

កាល​ពី​ឆ្នាំ​ ២០២៤​ កន្លង​ទៅ ក្រុម​នារី​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២ ក្នុង​ការ​ប្រកួត​ពាន​នារី​អាស៊ាន ASEAN Women’s Cup នៅ​ប្រទេស​ឡាវ។ ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​នេះ ក្រុម​នារី​កម្ពុជា​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់នារី​​អាស៊ាន​កម្រិត​ទី​១​គឺ ASEAN Women’s Championship ឆ្នាំ​២០២៥។

ដូច្នេះ ក្រុម​បាល់ទាត់​នារី​កម្ពុជា មាន​ភារកិច្ច​លើ​ឆាក​អន្តរជាតិ​ ៣​ កម្មវិធី​ផ្សេង​គ្នា​នៅ​​ពាក់​កណ្តាល​ឆ្នាំ ​២០២៥​ ។ ទី១ ការ​ប្រកួត​ជម្រុះ​ជើង​ឯក​នារី​អាស៊ី AFC Women’s Asian Cup ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ពូល​នា​ចុង​ខែ​មិថុនា​នេះ។ ទី២ ការ​ប្រកួត​ពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ ៦ ដល់​ទី​ ៩ ខែ​សីហា និង​ទី​ ៣ ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​ ៣៣ នា​ខែ​ធ្នូ នៅ​ប្រទេស​ថៃ។

សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ ហ្គាំ ថ្ងៃ​ទី​ ២៥ ខែ​មិថុនា នេះ​គឺ​ជា​ការ​កម្តៅ​សាច់​ដុំ​សម្រាប់​ក្រុម​នារី​កម្ពុជា ត្រៀម​ខ្លួន​ប្រកួត​ជម្រុះ AFC Women’s Asian Cup នៅ​ថ្ងៃទី​ ២៩ ខែ​មិថុនា នៅ​ស្តាត​អូឡាំពិក។

កីឡាការិនី ហ៊ា ស្រីឡាស់ ប្រធាន​ក្រុម​បាល់ទាត់​នារី​កម្ពុជា អំពាវ​នាវ​ដល់​អ្នក​គាំទ្រ​ឲ្យ​​ទៅ​មើល​ផ្ទាល់​ច្រើន​កុះករ​ដូច​ការ​គាំទ្រ​ដល់​ការ​ប្រកួត​របស់​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

តើឃ្លា«​ Don’t Thai to Me » ដែល​កំពុងពេញនិយម មានន័យដូចម្ដេច​​?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ផ្តាំទៅ Medvedev ឲ្យចេះប្រយ័ត្នសម្តី ពេលនិយាយពីអាវុធនុយក្លេអ៊ែរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

Sokha Hotels

ព័ត៌មានពេញនិយម