សេដ្ឋកិច្ច
ពលករខ្មែរនៅថៃជាង ៥០០ នាក់ បានដាក់ពាក្យចូលធ្វើការនៅរោងចក្រ សៃលុន
គិតមកដល់ពេលមានេះ មានពលករខ្មែរជាង ៥០០ នាក់ បានដាក់ពាក្យស្នើសុំចូលធ្វើការនៅរោងចក្រផលិតសំបកកង់រថយន្ត Sailun បន្ទាប់ពីរោងចក្រ បានប្រកាសផ្ដល់ការងារដល់ពលករខ្មែរវិលមកពីប្រទេសថៃចំនួន ៧០០ នាក់ និងបុគ្គ លិកការិយាល័យ ១០០ នាក់ នៅចំពេលដែលទំនាស់ព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG (សៃលុន) ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះថា មានពលករប្រមាណ ៥០០ នាក់ បានដាក់ពាក្យមកក្រុមហ៊ុន ប៉ុន្តែមានពលករខ្លះមិនទាន់ទាក់ទងបានដោយក្រុមហ៊ុនកំពុងស្នើសុំលេខទំនាក់ទំនងពីពលករ។
លោក គឹន ឧត្តមមុនីស៊ីណាត៖ «មានអ្នកដាក់ពាក្យច្រើន ប៉ុន្តែពួកគាត់នៅថៃ មានអ្នកខ្លះឆាតមក ហើយយើងសុំលេខទូរស័ព្ទគាត់អត់ទម្លាក់ឱ្យ»។

រោងចក្រផលិតសំបកកង់រថយន្ត Sailun បានប្រកាសផ្ដល់ការងារដល់ពលករខ្មែរវិលមកពីប្រទេសថៃចំនួន ៧០០ នាក់ និងបុគ្គលិកការិយាល័យ ១០០ នាក់ នៅចំពេលដែល ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ត្រៀមទទួលយកពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ បន្ទាប់ពីផ្ទុះឡើងនូវជម្លោះព្រំដែន។
លោក គឹន ឧត្តមមុនីស៊ីណាត បន្ថែមថា៖ «ក្រុមហ៊ុនទទួលសិទ្ធផ្ដាច់មុខ PICG បានឧបត្ថម្ភមធ្យោបាយធ្វើដំណើរ ដើម្បីចុះឈ្មោះនៅក្រុមហ៊ុនសៃលុន ហើយបើសិនគាត់ទៅមើលមិនពេញចិត្ត មិនត្រូវប្រាក់ខែអី គឺយើងអាចដឹកគាត់មកវិញបាន»៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា


