ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិធ្លាក់ចុះក្រោម ៣ ៣០០ ដុល្លារ/អោន
តម្លៃមាសអន្តរជាតិ បានធ្លាក់ចុះសម្រាប់ការជួញដូរនៅថ្ងៃសុក្រនេះ នៅក្រោម ៣ ៣០០ ដុល្លារ/អោន ដោយសារតែភាពស្រកស្រាន្តនៃជម្លោះមជ្ឈិមបូព៌ា ក៏ដូចជាសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានធ្លាក់ចុះ ១,២ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ២៨៨,៥៥ ដុល្លារ/អោន គិតត្រឹមម៉ោងជិត ៣ រសៀល នៅទីក្រុងហុងកុង។ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃនេះធ្លាក់ចុះប្រមាណ ២,៣ ភាគរយ។
ចំណែកឯមាសនាពេលអនាគតរបស់អាមេរិកវិញ បានធ្លាក់ចុះ ១,៤ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ៣០០,៤០ ដុល្លារ/អោន។
អ្នកជំនាញទីផ្សារបានប្រាប់រ៉យទ័រថា សុទិដ្ឋិនិយមលើការជួញដូរទ្រព្យសម្បត្តិដែលងាយប្រឈមហានិភ័យបានកើនឡើង ដែលធ្វើឱ្យការទិញមាស ដែលជាទ្រព្យសម្បត្តិសុវត្ថិភាពធ្លាក់ចុះ។ នោះបណ្ដាលមកពីការថមថយនៃភាពតានតឹងជម្លោះនៅជម្ឈិមបូព៌ា ក្រោយអ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាលើបទឈប់បាញ់កាលពីដើមសប្ដាហ៍ ក្រោយវាយប្រហារគ្នា ១២ ថ្ងៃ។

ជាមួយគ្នានោះ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានសម្រេចកិច្ចព្រមព្រៀងជាមួយចិន ស្តីពីវិធីពន្លឿនការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង ២។
យ៉ាងណាមិញ តម្លៃមាសអាចមានការប្រែប្រួលបន្តទៀត ដោយឥឡូវនេះវិនិយោគិនកំពុងរងចាំមើលតួលេខនៃរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក។ ជាធម្មតា កំណើនអតិរផណាអាចធ្វើឱ្យតម្លៃមាសកើនឡើង ដោយសារតែវាអាចបង្កភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ឬការដំឡើង ឬរក្សាគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា