កីឡា
លោក អ៊ុក ចន្ថា៖កីឡាមហាជនជើងឯករាជធានីភ្នំពេញលើកទឹកចិត្តឲ្យលេងកីឡាដែលខ្លួនស្រឡាញ់
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ថាកម្មវិធីកីឡាមហាជននេះបានធ្វើឲ្យកំណើនអ្នកលេងកីឡាមានកាន់តែច្រើនតាមប្រភេទកីឡាដែលខ្លួនស្រឡាញ់ និងបង្កើនមិត្តភាព សាមគ្គីគ្នាជាក្រុមរហូតឈ្នះពានរង្វាន់ជាដើម។

ទិដ្ឋភាពបិទកីឡាបាល់ទាត់
លោក អ៊ុក ចន្ថា បានលើកឡើងក្រោយបញ្ចប់ប្រភេទកីឡាបាល់ទាត់ នៃកម្មវិធីកីឡាមហាជនជើងឯករាជធានីភ្នំពេញ សូមសរសើរដោយស្មោះចំពោះប្រតិភូដឹកនាំក្រុមកីឡាទាំងអស់ដែលបានខិតខំបង្កើតក្រុមដើម្បីចូលរួមប្រកួតជើងឯកនេះ។ សកម្មភាពទាំងនេះជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនមហាជនឲ្យចូលរួមហាត់ និងលេងកីឡា ទៅតាមប្រភេទដែលចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយមុខមាននៅក្នុងសង្គមជាតិ។

ទិដ្ឋភាពបិទកីឡាបាល់ទាត់
អនុប្រធានមន្ទីរអប់រំបន្ថែមទៀតថា ការហាត់ និងលេងកីឡា ជាកត្តាចាំបាច់ដែលនាំមកនូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិ។

លោក អ៊ុក ចន្ថា អាវខ្មៅ
បញ្ជាក់ដែរថា ការប្រកួតកីឡាមហាជនជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៥ នេះដំណើរការរយៈពេល ៧ថ្ងៃចាប់ពីថ្ងៃទី២៣-២៩ ខែមិថុនា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៦២២នាក់។ កីឡាដែលបានប្រកួតប្រជែងរួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម។ ចំពោះជើងឯកបាល់ទាត់បុរសគឺបានលើក្រុម KMN FC ក្រោយយកឈ្នះដោយការទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រលើក្រុមវិទ្យាល័យជាស៊ីមជ្រោយចង្វារ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានប្រកួតវិទ្យាល័យជាស៊ីមបឹងកេងកង៕

ទិដ្ឋភាពបិទកីឡាបាល់ទាត់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


