Connect with us

កីឡា

ក្រុមគោព្រៃនារីកម្ពុជា ត្រៀមខ្លួនរួចរាល់​ប៉ះ​ ហ្វីលីពីន ជា​ការ​ប្រកួត​ដ៏​សំខាន់យប់នេះ

បានផុស

នៅ

ក្រុមបាល់ទាត់​ជម្រើសជាតិ​នារីកម្ពុជា បាន​ហ្វឹកហាត់​យ៉ាង​ដិត​ដល់សម្រាប់​ការ​ត្រៀម​ខ្លួន​​ប្រកួតជាមួយក្រុមបាល់ទាត់នារីហ្វីលីពីន ចំពោះ​​ការ​ប្រកួត​ លើក​ទី​២ វគ្គ​ជម្រុះ​ក្នុង​ពូល G នៃ​ពានរង្វាន់បាល់ទាត់នារី​អាស៊ី AFC WOMEN ASIAN CUP AUSTRALIA 2026 QUALIFIERS វេលា​ម៉ោង​ ៧ យប់​ថ្ងៃ​ទី​ ២ ខែ​កក្កដា ឆ្នាំ​ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ម្ចាស់​ផ្ទះ​នារី​កម្ពុជា បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​រក​បាន​ ១​ពិន្ទុ​ ពី​ការ​ស្មើ​នឹង​ក្រុម​នារី ហុងកុង ខណៈ ហ្វីលីពីន រក​បាន​ ៣ ពិន្ទុ ពី​ការ​ឈ្នះ ក្រុម​នារី​អារ៉ាប៊ីសាអ៊ូឌីត។ ការ​ប្រកួត​នេះ​ ក្រុម​នារី​កម្ពុជា​បានត្រៀមរួចរាល់ ទាំងបច្ចេកទេស កម្លាំង​កាយ និង​ស្មារតី​ក្រុម​ បើ​ទោះគូប្រកួតមានកាយ​សម្បទា​ធំ​ខ្ពស់​​ក៏ដោយ ប៉ុន្តែក្រុមទាំងមូលនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនប្រទេសជាតិ និងអ្នកគាំទ្រ​ទូទាំង​ប្រទេស។

លោក ឃួន ឡាបូរ៉ាវី គ្រូ​ជំនួយ​ក្រុម​​ជម្រើស​ជាតិ​នារី​កម្ពុជាបាន​លើក​ឡើង​ថា ៖«យើងជឿជាក់លើកូនក្រុម សម្រាប់ការប្រកួតយប់នេះ ទោះជាឧបសគ្គ​យ៉ាង​ណា​ក៏ដោយ តែយើងបានត្រៀមខ្លួន​រួច​រាល់​សម្រាប់ទប់ទល់ និងវាយបកទៅគូប្រកួតវិញ»។

ព្រឹត្តិការណ៍​បាល់ទាត់​នារី​អន្តរជាតិ​នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ​ អ្នក​គាំទ្រ​តែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ។ នេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា។ ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។

ចំពោះការប្រកួត វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers ក្នុងពូល G នេះ ក្រុមហ៊ុន វឌ្ឍៈ ក៏បានបន្តឧបត្ថម្ភដល់ការប្រកួតពានរង្វាន់លំដាប់អាស៊ីមួយនេះ បន្តរីករាយ​ជាមួយអ្នកគាំទ្រ។

ក្រោយបញ្ចប់​ ២ប្រកួត​កន្លង​ទៅ​ ក្រុម​បាល់ទាត់​ជម្រើសជាតិ​នារីកម្ពុជា បាន​បង្ហាញ​គុណផល​យ៉ាង​​ល្អ​ ដែលក្រុម​នារី​កម្ពុជា មិន​ធ្លាប់​ទទួលបានពីមុនមក។ នេះក៏ជាប្រវត្តិសាស្ត្រ​ថ្មី​មួយសម្រាប់បាល់ទាត់នារីកម្ពុជា​លើ​ឆាក​អន្តរជាតិ ស្រប​ពេល​សន្ទុះ​អ្នកគាំទ្រក៏ហាក់បីដូចជាកំពុងកើនឡើង ដែលជាការកក់សម្គាល់ដ៏ល្អមួយសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។

រាត្រីនេះ អ្នកគាំទ្រនឹងបន្តចូលរួមស្រែកហ៊ោជាមួយគ្នា ជាកម្លាំងចិត្តមួយដ៏ធំធេងដល់ក្រុមជម្រើសជាតិនារីកម្ពុជា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។

កុំ​ភ្លេច​វេលាម៉ោង ៧ យប់​នេះ​ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សូមចូលរួមទ្សសនាឱ្យបានច្រើនកុះករ បន្តគាំទ្រជាមួយគ្នា គាំទ្រជាមួយ វឌ្ឍនៈ។ លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕

ក្រុម​នារី​កម្ពុជា ពេល​ហ្វឹក​ហាត់​ត្រៀម​ខ្លួន
ក្រុម​នារី​កម្ពុជា
ក្រុម​នារី ហ្វីលីពីន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម