Connect with us

ជីវិតកម្សាន្ដ

អ៉ឹម ជីវ៉ា ស្នើក្រសួងពាក់ព័ន្ធជួយពិនិត្យលើកម្មវិធី MGI ព្រោះយល់ថា មិនគួរឱ្យដំណើរការនៅកម្ពុជាទៀតឡើយ

បានផុស

នៅ

តារាសម្តែងលោក អ៉ឹម ជីវ៉ា បានចេញមុខទទូចដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមទាំងក្រសួងពាក់ព័ន្ធ ជួយពិនិត្យជុំវិញករណីការទិញសិទ្ធិកម្មវិធីប្រកួត Miss Grand មិនគួរឱ្យមាននៅកម្ពុជាទៀតទេ ខណ:ដែលថ្មីៗនេះម្ចាស់ Miss Grand international បង្ហោះសារមើលងាយប្រមាថមេដឹកនាំខ្មែរនិងរដ្ឋាភិបាលខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខស្នើរបស់លោក អ៉ឹម ជីវ៉ា ខាងលើនេះ ស្របពេលកាលពីថ្មីៗកន្លងទៅមានលេចឮដំណឹងថា មានអ្នកចង់ទិញសិទ្ធិកម្មវិធីមួយនេះមកធ្វើនៅប្រទេសកម្ពុជា។ ដោយលោក អ៉ឹម ជីវ៉ា ក៏បានប្រកាសព្រមានដែរថា បើបវរកញ្ញាណាហ៊ានទៅប្រកួត MGI លោកនឹងនាំហ្វេនទៅស្វាគមន៍ដល់ព្រលានយន្តហោះ។

ផ្អែកតាមខ្លឹមសារដែលលោក អ៉ឹម ជីវ៉ា បានសរសេរបញ្ចេញនៅលើគណនីហ្វេសប៊ុកបានរៀបរាប់ថា “កាលពីមុនប្អូនស្រី អុឹម សុគន្ធា ឈ្លោះជាមួយកញ្ចាស់ណា វ៉ាត់ កាលណោះ ថៃមើលងាយខ្មែរមានគេលើកឡើងថា ជាជម្លោះឯកជនតែពេលនេះជនជាតិថៃម្ចាស់ Miss Grand international ផុសមើលងាយប្រមាថមេដឹកនាំខ្មែរ រដ្ឋាភិបាលខ្មែរ តើនេះជាជម្លោះឯកជនទៀតទេ?”។

លោកចោទសួរថា “តើគួឱ្យមានកម្មវិធីនេះលើទឹកដីខ្មែរទៀតទេ?” និងស្នើថា “ខ្ញុំបាទ អុឹម ជីវ៉ា សូមស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងក្រសួងពាក់ព័ន្ធ មេត្តាត្រួតពិនិត្យបញ្ហានេះដោយក្តីអនុគ្រោះផង”។

ទន្ទឹមនេះ លោក អ៉ឹម ជីវ៉ា លើកឡើងដោយប្រើពាក្យពេចន៍ធ្ងន់ៗ ជាពិសេសទៅកាន់អ្នកដែលហ៊ាននាំយកកម្មវិធីមួយនេះមកកម្ពុជា ឬបវរកញ្ញារូបណាក៏ដោយដែលហ៊ានចូលរួមប្រកួតកម្មវិធីមួយនេះ ដោយព្រមានថា លោកនឹងនាំអ្នកគាំទ្រ ទៅស្វាគមន៍ដល់អាកាសយានដ្ឋានអន្តរជាតិតែម្តង៕ ចាន់រ៉ា

Oplus_131072

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ វិនាទី មុន

អ៊ីរ៉ង់​អនុម័ត​ច្បាប់​​ជា​ផ្លូវការ ​បញ្ឈប់​រាល់​​កិច្ច​សហការ​ជាមួយ IAEA

ជីវិតកម្សាន្ដ៣៨ វិនាទី មុន

អ៉ឹម ជីវ៉ា ស្នើក្រសួងពាក់ព័ន្ធជួយពិនិត្យលើកម្មវិធី MGI ព្រោះយល់ថា មិនគួរឱ្យដំណើរការនៅកម្ពុជាទៀតឡើយ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ព័រទុយហ្គាល់ កើតបាតុភូតកម្រ ហាក់ដូចរលកយក្សស៊ូណាមិ នៅលើមេឃ 

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជា-បារាំង រៀបចំសន្និសីទវិទ្យាសាស្រ្តស្តីពី អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាលកាន់តែប្រសើរ

ជីវិតកម្សាន្ដ២២ នាទីutes មុន

អតីតម្ចាស់មកុដ MGC ប៉ូគីមថេង សុធីតា ត្រូវវះកាត់បំពង់.ក ជាលើកទី៣ ក្រោយដុំសាច់ដុះឡើងវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សូរិយា ជុន​​ហ្គ្រុនហ្គ្រីងគីត ដែល​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ថៃ ជានរណា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត

Sokha Hotels

ព័ត៌មានពេញនិយម