ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់អនុម័តច្បាប់ជាផ្លូវការ បញ្ឈប់រាល់កិច្ចសហការជាមួយ IAEA
នៅថ្ងៃពុធទី២ខែកក្កដាឆ្នាំ២០២៥ ប្រទេសអ៊ីរ៉ង់បានអនុម័តជាផ្លូវការនូវច្បាប់ថ្មីមួយ ដែលបញ្ចប់រាល់កិច្ចសហប្រតិបត្តិការទាំងអស់ ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។

ច្បាប់នេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Masoud Pezeshkian បន្ទាប់ពីត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ និងក្រុមប្រឹក្សាអាណាព្យាបាល (Guardian Council)។ ការសម្រេចចិត្តនេះ មានន័យថា អ្នកត្រួតពិនិត្យ IAEA នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយសេរីទៀតទេ លុះត្រាតែស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ ផ្តល់ការអនុញ្ញាតពិសេស។
អ៊ីរ៉ង់និយាយថា ច្បាប់នេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗរបស់អាមេរិក និងអ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។ សមាជិកសភា បានចោទប្រកាន់ IAEA ថាមានភាពលម្អៀង ហើយបានអះអាងថា IAEA មិនបានការពារផលប្រយោជន៍របស់អ៊ីរ៉ង់ទេ។ អ្នកនយោបាយអ៊ីរ៉ង់ខ្លះ ថែមទាំងនិយាយថា ទីភ្នាក់ងារនេះគ្រាន់តែជាឧបករណ៍បញ្ជារបស់មហាអំណាចលោកខាងលិចប៉ុណ្ណោះ។
៣ចំណុចសំខាន់ៗនៅក្នុងច្បាប់ថ្មីរបស់អ៊ីរ៉ង់ មានដូចជា៖
- ការបញ្ឈប់រាល់ការត្រួតពិនិត្យ និងការឃ្លាំមើលពី IAEA។
- អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យមានការធ្វើទស្សនកិច្ចបាន លុះត្រាតែខ្លួនទទួលបានការធានាសន្តិសុខ និងសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។
- រក្សាអ៊ីរ៉ង់ឲ្យស្ថិតក្នុងសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) មានន័យថា អ៊ីរ៉ង់មិនបានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិទាំងស្រុងនោះទេ គ្រាន់តែជាកិច្ចសហប្រតិបត្តិការមានកម្រិតប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងច្បាប់ថ្មីនេះ ប្រធាន IAEA លោក Rafael Grossi បានទទូចថា ទង្វើនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនុយក្លេអ៊ែរសកល ព្រោះថា ពិភពលោកនឹងមានព័ត៌មានតិចជាងមុនអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ដោយឡែក មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Khamenei បានគាំទ្រច្បាប់នេះ ដោយអះអាងថា វាជួយការពារប្រទេសពីការគំរាមកំហែងពីបរទេស៕
ដោយ៖ ឈាង
ចុចអាន៖ ចារកម្មអាមេរិក ប្រាប់ថា អ៊ីរ៉ង់រៀបចំបង្កប់មីននៅច្រកសមុទ្រ Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


