សុខភាព
អាហារទាំងនេះសម្បូរវីតាមីនC ជំនួយដល់ប្រព័ន្ធភាពស៊ាំ
វីតាមីនC គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ ជួយដល់ការផលិតខូឡាជែន ព្រមទាំងជួយរាងកាយក្នុងការស្រូបយកជាតិដែកថែមទៀតផង។ ជាទូទៅ អាហារដែលមានវីតាមីនC ខ្ពស់ គឺពពួកបន្លែ និងផ្លែឈើ។ ដូច្នេះហើយ ដើម្បីទទួលបានវីតាមីនC គ្រប់គ្រាន់ ក៏ដូចជាជៀសឆ្ងាយពីជំងឺផ្សេងៗដែលបណ្ដាលមកពីកង្វះវីតាមីនC គ្នាយើងគប្បីញ៉ាំបន្លែ និងផ្លែឈើខាងក្រោមនេះជាប្រចាំ។
១. ផ្លែត្របែក

ផ្លែឈើមួយប្រភេទនេះ ជាអាហារដែលមានជាតិអាស៊ីដAscorbic ខ្ពស់ ដែលផ្ដល់តម្លៃប្រចាំថ្ងៃ៤១៩% ព្រមទាំងអាហារជាតិសរសៃ៩ក្រាម និងប្រូតេអ៊ីន៤ នៅក្នុងទឹកត្របែក១ពែង។ ជាងនេះទៅទៀត ទឹកត្របែកគឺជាភេសជ្ជៈដ៏ល្អឯកក្នុងការផ្ដល់ជាតិទឹក វីតាមីនC ព្រមទាំងធ្វើឲ្យយើងស្រស់ស្រាយពេញមួយថ្ងៃ។
២. ផ្កាខាត់ណាខៀវ

ត្រឹមតែផ្កាខាត់ណាមួយពែងតូច មានផ្ទុកតម្លៃប្រចាំថ្ងៃនៃវីតាមីនC ចំនួន១១២% ជាតិសរសៃ៥ក្រាម និងប្រូតេអ៊ីនជិត៤ក្រាម។ ជាពិសេស ផ្កាខាត់ណាខៀវ ក៏ជាប្រភពនៃវីតាមីនK ផងដែរ។
៣. ផ្លែស្រ្តប៊ឺរី

ផ្លែឈើមួយប្រភេទនេះ មានផ្ទុកវីតាមីនC ច្រើនជាងផ្លែក្រូចទៅទៀត។ ជាមួយនឹងការញ៉ាំផ្លែស្រ្តប៊ឺរីត្រឹមតែមួយពែងប៉ុណ្ណោះ យើងនឹងទទួលបានតម្លៃប្រចាំថ្ងៃចំនួន១០៨% នៃវីតាមីនC និងជាតិសរសៃចំនួន៣ក្រាម។
៤. ផ្លែក្រូច

ទឹកក្រូចមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមទាំងកាល់ស្យូម និងវីតាមីនD ។ នៅក្នុងផ្លែក្រូចមួយពែងមានផ្ទុកតម្លៃប្រចាំថ្ងៃនៃវីតាមីនC ចំនួន១០៦%។ យ៉ាងណាមិញ ផ្លែឈើប្រភេទនេះក៏មានកម្រិតជាតិស្ករខ្ពស់ផងដែរ ដូចនេះហើយ យើងគប្បីញ៉ាំវានៅក្នុងបរិមាណសមល្មមទើបជាការប្រសើរ។
៥. ផ្លែល្ហុង

ជាមួយគ្នានេះដែរ ផ្លែល្ហុងមួយពែងមានផ្ទុកវីតាមីនC ចំនួន៩៥%នៃតម្លៃប្រចាំថ្ងៃ។ បន្ថែមពីនេះ វាក៏ជាប្រភពនៃវីតាមីនA និងLycopeneដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងអាចកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
៦. ម្នាស់
ម្នាស់គឺជាប្រភេទផ្លែឈើដ៏ឆ្ងាញ់ពិសា ព្រមទាំងមានបរិមាណវីតាមីនC ខ្ពស់ ដល់ទៅ៨៨%នៃតម្លៃប្រចាំថ្ងៃក្នុងមួយពែង។ ដូច្នេះហើយ គ្នាយើងមិនគួររំលងផ្លែឈើមួយប្រភេទនេះទេ។
៧. ផ្លែស្វាយ

ផ្លែស្វាយទុំមានរសជាតិផ្អែមឆ្ងាញ់ ហើយវាក៏ជាផ្លែឈើដែលមានជាតិស្ករខ្ពស់ ដែរ។ បន្ថែមពីនេះ វាមានផ្ទុកសារធាតុចិញ្ចឹម ក៏ដូចជាវីតាមីនC ចំនួន៦៧%នៃតម្លៃប្រចាំថ្ងៃ។ លើសពីនេះ ផ្លែស្វាយក៏មានផ្ទុកបរិមាណប៉ូតាស្យូម វីតាមីនA, E និងK តិចតួចផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិក៥យ៉ាង ជួយឲ្យសួតមានសុខភាពល្អ
ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល