ជីវិតកម្សាន្ដ
ជនជាតិថៃប្រតិកម្មនឹងសម្ដី Lisa ថា «កូរ៉េដូចជាផ្ទះ មានសុវត្ថិភាពជាងប្រទេសថៃ»
Lisa បានធ្វើការអត្ថាធិប្បាយមួយ បន្ទាបពីរូបនាងបង្ហាញខ្លួននៅក្នុងកម្មវិធីវិទ្យុរបស់សហរដ្ឋអាមេរិក ដែលក្រោយមកត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធផ្សព្វផ្សាយ Diva Phoenix នៅដើមខែមករានេះ។ នៅក្នុងបទសម្ភាសន៍មួយនោះ សមាជិកក្រុម BLACKPINK បានឆ្លើយថា កូរ៉េមានសុវត្ថិភាពប្រៀបដូចជាផ្ទះរបសនាង ជាងនៅប្រទេសថៃ។

សេចក្តីថ្លែងការណ៍របស់តារាចម្រៀងបានឆ្លើយតបទៅនឹងសំណួរថា ក្នុងនាមជាសិល្បករទោលឥឡូវនេះ ដែលកំពុងផ្សព្វផ្សាយទូទាំងពិភពលោក និងធ្វើដំណើរជុំវិញពិភពលោក តើកន្លែងដែលមានអារម្មណ៍ដូចជាផ្ទះសម្រាប់អ្នកជាងគេ? ថៃ ឬកូរ៉េ? នាពេលនោះ នាងបានឆ្លើយថា «ខ្ញុំគិតថាប្រហែលជាកូរ៉េ»។
ក្នុងចំណោមអ្នកលេងអ៊ីនធឺណិតកូរ៉េ ការឆ្លើយតបរបស់នាងទទួលការចាប់អារម្មណ៍ និងការទទួលស្គាល់ជាច្រើន ជាពិសេសមនុស្សជាច្រើនបានកត់សម្គាល់ថា Lisa បច្ចុប្បន្នមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េ ដោយផ្តល់ឋានៈស្របច្បាប់របស់នាងជាអ្នករស់នៅតាំងតែពីវ័យមកម្ល៉េះ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យអ្វីលេងអ៊ីនធឺណិតកូរ៉េមានការភ្ញាក់ផ្អើល នោះគឺប្រតិកម្មពីអ្នកគាំទ្រជាជនជាតិថៃមកលើតារាស្រីវ័យ ២៨ឆ្នាំ។ មតិមួយចំនួនបានចេញមកប្រតិកម្មមិនចេញចិត្តនឹងការអត្ថាធិប្បាយរបស់នាងទាល់តែសោះ។
អ្នកខ្លះបាននិយាយឲ្យនាងនូវពាក្យសម្ដីមិនគម្បីជាច្រើនថា ពួកគេសង្ឃឹមថា Lisa នឹងត្រលប់មកប្រទេសថៃវិញ ហើយក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែសុបិននោះត្រូវបានបំផ្លាញ ដោយសារេរូបនាងបានចាត់ទុកកូររ៉េជាផ្ទះជាងទឹកដីថៃ។ អ្នកផ្សេងទៀតបាននិយាយដែរថា ថ្វីដ្បិតតែ ប្រទេសកូរ៉េបានធ្វើឲ្យ Lisa ល្បីល្បាញមានកេរ្តិ៍ឈ្មោះ ទូទាំងពិភពលោក។ ប៉ុន្តែ យើងគ្រាន់តែទទួលបានផលប្រយោជន៍ដោយប្រយោល ព្រោះនាងជាជនជាតិថៃ។ នៅពេលដែល Lisa សម្រេចបានអ្វីមួយ មនុស្សដែលមិនស្គាល់នាងនឹងសម្លឹងមើលនាង ហើយគ្រាន់តែដឹងថានាងជាជនជាតិថៃ។ ប្រសិនបើ Lisa មិនបានទៅកូរ៉េ ហើយស្នាក់នៅក្នុងប្រទេសថៃទេ នាងប្រហែលជាបានបញ្ចប់ក្នុងក្រុម BNK48 របស់ថៃប៉ុណ្ណោះ។
ថ្វីដ្បិតពាក្យសម្ដីរបស់ក្រុម BLACKPINK កំពុងផ្ទុះចម្រូងចម្រាសយ៉ាងណាក្ដី ក្នុងនោះផងដែរក៏មានមតិខ្លះបានលើកឡើងដោយគាំទ្រនាងថា បើនាងថា ខ្លួនតំណាងឲ្យថៃ វាអាចនឹងក្លាយទៅជាការច្រានចោលការរួមចំណែករបស់ YG និងជនជាតិកូរ៉េ ដូច្នេះនាងត្រូវតែប្រុងប្រយ័ត្នរាល់ការនិយាយស្ដី។ ជាពិសេសថែមទៀត បើនាងមិនបានទៅកូរ៉េទេ នាងនឹងមិនក្លាយជាលំដាប់ពិភពលោកដូចសព្វថ្ងៃនេះទេ។ លើសពីនេះ Lisa ធំឡើង និងចំណាយពេលភាគច្រើនក្នុងជីវិតរបស់នាងនៅប្រទេសកូរ៉េ ដូច្នេះវាសមហេតុសមផលដែលនាងឆ្លើយថា ប្រទេសកូរ៉េជាផ្ទះរបស់នាង ហើយក៏មិនមែនជារឿងចម្លែកនោះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បណ្ដើរគ្នាស្អិតរមួតបេះមិនចេញ V និង Park Bo Gum ត្រូវគេប្រដូចថា ជាគូស្នេហ៍ BL
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


