Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនមកពីវិស័យអចលនទ្រព្យពីរគ្រោងនឹងធ្វើការគៀរគទុនពីផ្សារមូលបត្រកម្ពុជា

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងប្រាប់កម្ពុជាថ្មីថា ផ្សារមូលបត្រនឹងស្វាគមន៍ក្រុមហ៊ុនចំនួន២ មកពីវិស័យអចលនទ្រព្យចំនួនពីរកំពុងរៀបចំខ្លួនក្នុងការចុះបញ្ជីនៅផ្សារហ៊ុន ដើម្បីធ្វើការគៀរគទុនក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុង សុហួរ អគ្គនាយនៃផ្សារមូលបត្រកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីថា ក្រុមហ៊ុនទាំងពីរបានដាក់ពាក្យស្នើសុំធ្វើការចុះបញ្ជីរួចរាល់មកហើយមកទាល់ពេលនេះ។ បច្ចុប្បន្នអ្នកជំនាញរបស់លោកកំពុងធ្វើការត្រួតពិនិត្យលើពាក្យស្នើសុំមុនឈានទៅដល់ដំណាក់កាលបន្ទាប់។

លោកបានថ្លែងថា៖«យើងនឹងមានក្រុមហ៊ុនពីរទៀតមកពីវិស័យអចលនទ្រព្យនឹងធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅក្នុងឆ្នាំនេះ ខណៈបច្ចុប្បន្នយើងកំពុងធ្វើការសិក្សាពិនិត្យលើកឯកសារស្នើសុំចុះបញ្ជីរបស់ពួកគេរួចហើយ»។

«យើងនឹងមើលជាក់ស្តែងថាទៅលើស្ថានភាពអាជិវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាតើពួកគាត់មានគុណវុឌ្ឍន៍គ្រប់គ្រាន់ក្នុងការចុះបញ្ជីបានហើយឬនៅ។ ដូច្នេះយើងមិនទាន់ធ្វើការសន្និដ្ឋានបាននៅឡើយទេពេលនេះ ដោយសារយើងត្រូវការពិនិត្យបន្ថែមទៀត»។ នេះបើតាមការបញ្ជាក់របស់លោកសុហួរ។


បើតាម CSX ) ​អស់រយៈ​ពេលជាង ១៣ ​ឆ្នាំ នៃ​ការ​បើក​ដំណើរការ​ផ្សារហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្សារ​មូលបត្រ​បាន​ចូលរួម​កៀរគរ​ថវិកាបាន​ប្រមាណជិត ៥០០ លាន​ដុល្លារ​អាមេរិក​។​ បាន​លើក​ឡើង​ថា​ រយៈ​ពេល​ជាង ១៣ឆ្នាំ​ហើយ ចាប់​តាំង​ពី​ទីផ្សារ​ហ៊ុន​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ទីផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ជា​ភាគហ៊ុន​ជាមួយ​មាន​ចំនួន ១១ ក្រុមហ៊ុន ដោយ​ក្នុង​នោះ​ក្រៅ​ពី​ភាគ​ហ៊ុន ក៏​នៅ​មាន​ផលិត​ផល​ផ្សេង​ទៀត​គឺ​មាន​សញ្ញាប័ណ្ណ​ចំនួន ១៤ បន្ថែម សរុប​​ក្រុម​ហ៊ុន​ទាំង​អស់​មាន​ចំនួន ២៥។ ​ក្រុមហ៊ុន​ទាំង​ ២៥ នេះ​ បាន​កៀរគរ​ទុន​ជូន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមាណ​ជិត ៥០០​លាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម