ព័ត៌មានអន្ដរជាតិ
ស្លាប់ក្មេង១០នាក់ ដែលតម្រង់ជួរនៅមុខពេទ្យតំបន់ហ្គាហ្សា ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅនៅខាងក្រៅគ្លីនិកវេជ្ជសាស្ត្រមួយកន្លែង ដែលដំណើរការដោយអង្គការ Project HOPE នៅចំកណ្តាលតំបន់ហ្គាហ្សា ដោយបានសម្លាប់កុមារយ៉ាងហោចណាស់ ១០នាក់ និងមនុស្សពេញវ័យ ៦នាក់ ដែលកំពុងរង់ចាំទទួលយកអាហារបំប៉ន និងការព្យាបាល។

សាក្សី និង CCTV បង្ហាញថា កាលពីថ្ងៃទី១០ខែកក្កដា មីស៊ីលរបស់អ៊ីស្រាអែលទំនងជាមានបំណងវាយប្រហារមនុស្សមួយក្រុម ដែលនៅក្បែរនោះ ប៉ុន្តែគ្រាប់ផ្លោងពីការបំផ្ទុះ បានខ្ទាតចំក្រុមមនុស្សដែលឈរតម្រង់ជួរនៅមុខគ្លីនិករបស់អង្គការ Project HOPE។
Project HOPE បានថ្កោលទោសការវាយប្រហារនេះថាជា ការបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្ដោះអាសន្ននៅទីនោះ។
យោធាអ៊ីស្រាអែលបាននិយាយថា គោលដៅដែលបានគ្រោងទុក គឺក្រុមសកម្មប្រយុទ្ធហាម៉ាសដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ហើយបានសម្តែងការសោកស្តាយចំពោះមនុស្សដែលមិនពាក់ព័ន្ធ។ ពួកគេបានបន្ថែមថា ឧប្បត្តិហេតុនេះកំពុងត្រូវបានត្រួតពិនិត្យ។
ទោះកំពុងមានការចរចាលើបទឈប់បាញ់ជាថ្មីក្នុងប្រទេសកាតា ក៏អ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារតាមអាកាសឥតឈប់ឈរទៅលើតំបន់ហ្គាហ្សាដដែល ដោយបង្កឲ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត។ កាតា ដែលជាអ្នកសម្របសម្រួលកិច្ចចរចា បានលើកឡើងថា ខ្លួនអាចត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសារនៅតែមានឧបសគ្គធំៗ។
កន្លងមក អ៊ីស្រាអែលចង់រក្សាប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ ខណៈក្រុមហាម៉ាសឯណោះវិញទាមទារឲ្យអ៊ីស្រាអែលដកកងកម្លាំងទាំងអស់ចេញពីហ្គាហ្សា៕
ដោយ៖ ឈាង
ចុចអាន៖ ណេតាន់យ៉ាហ៊ូ រំពឹងថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចនឹងត្រូវបានបញ្ចប់ក្នុងពេល២-៣ថ្ងៃទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


