ព័ត៌មានជាតិ
សហជីពតំណាងឱ្យកម្មករទូទាំងប្រទេសរីករាយ មានមោទនភាព និងស្ញប់ស្ញែងចំពោះរាជរដ្ឋាភិបាលដែលចុះទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សហជីពតំណាងឱ្យកម្មករ-កម្មការិនីនៅទូទាំងប្រទេស បានបង្ហាញក្តីរីករាយ មានមោទនភាព និងស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងនិងសម្រេចបានការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់ថា នេះជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលបានដាក់បញ្ចូលទីតាំងចំនួន៣ គឺជាទីតាំងឧក្រិដ្ឋកម្មបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះគឺជាការនាំយកនូវយុត្តិធម៌ថ្មីបន្ថែមទៀតជូនដល់ពលរដ្ឋកម្ពុជា ដែលធ្លាប់ទទួលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបប៉ុលពត ដែលត្រូវបានរំដោះនៅឆ្នាំ១៩៧៩កន្លងមកនេះ។

លោក ថ្លែងថា៖«យើងពិតជារីករាយ ហើយសាទរ ត្រេកអរ ហើយក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងនាំយកតំបន់ប្រវត្តិសាស្រ្តដ៏ជូរចត់របស់កម្ពុជាដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា កម្ពុជាធ្លាប់មានរបបខ្មៅងងឹត របបប្រល័យពូជសាសន៍ ហើយរបបនេះត្រូវបានរំដោះបានដោយជោគជ័យ ដោយប្រមុខដឹកនាំគណបក្សប្រជាជន ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន តែម្តង»។
ទន្ទឹមគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ អបអរសាទរ ស្ញប់ស្អែងចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ដែលបានខិតខំសម្រេចកិច្ចការងារនេះដោយជោគជ័យ។

លោកថ្លែងថា៖«ខ្ញុំតំណាងឱ្យបងប្អូនសមាជិក សមាជិកា នៃសម្ព័ន្ធសហជីពជាតិទាំងអស់សូមចូលរួមអបអរសាទរ និងមានមោទកភាពបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដាក់បញ្ចូលទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចច្នេះ ខ្ញុំមានមោនភាព និងសូមកោតសរសើរ និងស្ញប់ស្ញែងបំផុត ចំពោះការយកចិត្តទុកដាក់ទៅលើការចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនូវទីតាំងឧក្រិដ្ឋកម្មទាំង៣ ដែលទើបទទួលបានក្នុងពេលថ្មីៗនេះ»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ក៏បង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង និងអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសដែលបានចុះបញ្ជីបូជនីយដ្ឋានកម្ពុជាពីទីតាំងឧក្រិដ្ឋកម្ម មកជាមជ្ឈមណ្ឌលផ្សះផ្សាសន្តិភាពក្នុងបេតិកភណ្ឌពិភពលោក។
លោកថ្លែងថា៖«ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាសនៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សាសន្តិភាពរួមមាន អតីតមន្ទីរឃុំឃាំង ម១៣ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ កក្កដា ២០២៥ នឹងក្លាយជាកាលបរិច្ឆេទចងចាំប្រវត្តិសាស្ត្រ និងមានសារសំខាន់បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជន»។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា ការដាក់ទីតាំងទាំង៣ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាទម្រាំមានថ្ងៃនេះ ឆ្លងកាត់ទុក្ខសោកវេទនានិងការលំបាករាប់មិនអស់។
លោកបញ្ជាក់ថា៖«យើងពិតជារំភើបរីករាយត្រេកអរក្រៃលែង ដើម្បីជាការរំលឹកមួយថា ខ្មែរទម្រាំតែបានថ្ងៃនេះគឺឆ្លងកាត់ការលំបាកច្រើនណាស់ វេទនាណាស់ ជីវិតត្រូវបានបាត់បង់ជាច្រើន គ្រួសារប្តីប្រពន្ធកូនចៅម្តាយឪពុកត្រូវបានព្រាត់ប្រាស់គ្នា នេះហើយជាអ្វីដែលខ្មែរមិនអាចបំភ្លេចបាន ហើយការចុះបញ្ជីទីតាំងឧក្រិដ្ឋកម្មនេះ ទៅជាកន្លែងផ្សះផ្សា និងសន្តិភាពនេះ គឺពិតជាមានមោទនភាពខ្លាំង និងស្ញប់ស្ញែងណាស់ទៅដល់រាជរដ្ឋាភិបាល»។

គួរបញ្ជាក់ថា អង្គការយូណេស្កូបានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ទីតាំងទាំង៣រួមមានទី១ អតីតមន្ទីរឃុំឃាំង១៣ ស្ថិតនៅចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ទី២ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ និងទី៣ មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក នៅរាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


