ព័ត៌មានអន្ដរជាតិ
ការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងប៉ូលិសបង់ក្លាដែស និងអ្នកគាំទ្រ Hasina សម្លាប់មនុស្ស៤នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារប័ត៌មានAP នៅថ្ងៃទី១៧ខែកក្កដា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសខណៈដែលកងកម្លាំងសន្តិសុខបង់ក្លាដែសបានប៉ះទង្គិចជាមួយអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង Sheikh Hasina នៅ Gopalganj រដ្ឋ Bihar ដែលជាស្រុកកំណើតរបស់លោកស្រី។

អំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសបង់ក្លាដែសជាថ្មីម្ដងទៀត អំឡុងពេលមានការហែក្បួនតវ៉ាដោយគណបក្សពលរដ្ឋជាតិ(National Citizen Party) ដឹកនាំដោយនិស្សិត ដែលបានបង្កើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ត្រូវបានដកចេញពីអំណាចកាលពីឆ្នាំមុន។
បើតាមវីដេអូកាមេរ៉ាអ្នកគាំទ្រលោកស្រី Hasina បានវាយប្រហារប៉ូលិស និងដុតរថយន្ត ទើបជំរុញឲ្យរដ្ឋាភិបាលដាក់បម្រាមគោចរទាំងយប់ ហើយកងកម្លាំងទាហានបានជួយមេដឹកនាំនិស្សិតឲ្យគេចចេញពីតំបន់នោះដោយសុវត្ថិភាព។ រដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សានេះ ហើយបានសន្យាថានឹងដាក់ទណ្ឌកម្មអ្នកប្រព្រឹត្ត។ ជុំវិញបញ្ហានេះដែរគណបក្សនយោបាយផ្សេងទៀតបានប្រកាសថានឹងធ្វើការតាវ៉ាទូទាំងប្រទេស។
នៅពេលនេះប្រទេសបង់ក្លាដែសកំពុងប្រឈមនឹងភាពចលាចលនយោបាយកាន់តែខ្លាំងឡើង ហើយភាពចលាចលកំពុងធ្វើឱ្យពិបាកក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាព។ លោកស្រី Hasina ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសឥណ្ឌា កំពុងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលកំពុងព្យាយាមនាំនាងត្រឡប់មកវិញដើម្បីកាត់ទោស។ ការបោះឆ្នោតថ្មីត្រូវបានគ្រោងធ្វើឡើងនៅឆ្នាំ ២០២៦ ប៉ុន្តែស្ថានការណ៍នៅតែតានតឹងនៅឡើយ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ