Connect with us

ព័ត៌មានជាតិ

ធនាគារ វឌ្ឍនៈឧបត្ថម្ភអាល់កុលនិងម៉ាសជូនខេត្តបាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង៖ ធនាគារ វឌ្ឍនៈបានឧបត្ថម្ភអាល់កុលចំនួន ៦០០ លីត្រ និងម៉ាសចំនួន ១២៥,០០០ ម៉ាសជូនសាលាខេត្តបាត់ដំបង នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩នៅក្នុងខេត្ត។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ធនាគារ វឌ្ឍនៈ ដែលបានគិតគូរ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម មានប្រសាសន៍ថា «ការឧបត្ថម្ភអាល់កុល និងម៉ាសទាំងនេះ គឺចំពេលដែលខេត្តកំពុងត្រូវការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ទាំងនៅក្នុងខេត្តនិងនៅទូទាំងប្រទេសកម្ពុជា។»

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលធនាគារ វឌ្ឍនៈបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

កាលពីថ្ងៃទី២៧ ខែមិនាកន្លងទៅ ធនាគារ វឌ្ឍនៈបានឧបត្ថម្ភអាល់កុលចំនួន ៦០០ លីត្រ និងម៉ាសចំនួន ៧៥,០០០ ម៉ាសជូនដល់សាលាខេត្តត្បូងឃ្មុំផងដែរ។

ដោយឡែក កាលពីខែធ្នូ ឆ្នំា២០២០ ធនាគារ វឌ្ឍនៈ ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន១លានដុល្លារជូនដល់រាជរដ្ឋាភិបាល ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។ លើសពីនេះ ធនាគារ វឌ្ឍនៈ ក៏បានប្រមូលថវិការបរិច្ចាគបន្ថែម ប្រហែល ១៦៧,០០០ដុល្លារ ពីសប្បុរសជននានានិងបានប្រគល់ថវិកានេះជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម