ព័ត៌មានជាតិ
អភិបាលរាជធានីជំរុញក្រុមការងារញ៉ាប់ដៃញ៉ាប់ជើងជញ្ជូនសម្ភារៈប្រើប្រាស់ ជូនទៅវីរកងទ័ព និងពលរដ្ឋភៀសខ្លួន
លោកឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញញ៉ាប់ដៃញ៉ាប់ជើងក្នុងការដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលទទួលបានពីសប្បុរសជននៅភ្នំពេញ ប្រញ៉ាប់ដឹកទៅជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែង មកទីកន្លែងសុវត្ថិភាព នៅខេត្តឧត្ដមានជ័យនិងខេត្តព្រះវិហារ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្រុមការងារត្រូវរៀបចំគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗឱ្យបានលឿនទៅតាមអ្វីដែលអាចធ្វើបាន ពោលគឺគ្រឿងឧបភោគ បរិភោគណាដែលឆាប់ខូចត្រូវរៀបចំនិងដឹកបញ្ជូនទៅមុន។ ចំពោះ គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗទាំងនេះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំជាចំណែកស្មើៗគ្នា ក្នុងការផ្តល់ជូនទៅបញ្ជាអង្គរក្ស វីរកងទ័ពជួរមុខ វីរនគរបាលជើងការពារព្រំដែន ទាំងនៅព្រំដែនខេត្តឧត្ដមានជ័យនិងខេត្តព្រះវិហារ។

ក្រុមការងារបានញ៉ាប់ដៃញ៉ាប់ជើងរៀបចំឡើងរថយន្តជាបន្តបន្ទាប់ ទាំងរថយន្តកុងទ័រណឺ និងរថយន្តដឹកសំភាៈជាច្រើនតោនជាដើម ពេលរៀបចំសម្ភារៈពេញ ចេញដំណើរភ្លាម។

លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅល្ងាចថ្ងៃទី៣០ កក្កដានេះថា៖ គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលទទួលបានពីសប្បុរសជននៅភ្នំពេញ លោកឃួង ស្រេងបានណែនាំឱ្យដឹកជញ្ជូនភ្លាមៗ ទៅកាន់ព្រំដែន ដោយក្នុងរយៈពេល៣ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានដឹកជញ្ជូនទៅចែកជូន ដល់វីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើងដោយទាហានថៃឈ្លានពាននេះ បានចំនួន៦លើករួចហើយ។ ការបញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗ ទាំង៦លើកនេះ ដឹកនាំដោយ លោក ឃុនដឿន, លោក អ៊ឹម រ៉នហាស្សាន់ និងលោកសុខ ពេញវុធអភិបាលរងរាជធានីតំណាង លោកឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ។
បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ គិតត្រឹមម៉ោង ១៨:០៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ទទួលថវិកាបានពីសប្បុរសជននានាកើនឡើងដល់១.១២០.៥១៣.៥៧៩រៀលនិង៣៤៦.៧១៦,០០ ដុល្លារអាមេរិកនិងសម្ភារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រេីនមុខទៀត។ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ ។

លោកស្រីសូមឱ្យសប្បុរសជន បន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀត មករដ្ឋបាលរាជធានីភ្នំពេញ ដោយក្រុមការងារ នៅចាំទទួលសំភារៈនិងថវិកាតាមរយះQR Code នៅសាលារាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


