ជីវិតកម្សាន្ដ
ជិត៥០ឆ្នាំហើយ សម្រស់តារាចិន Liu Tao នៅតែស្អាត មិនប្រែប្រួល
កាលពីពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់តារាចិន Liu Tao នៅពីក្រោយឆាកនៃការថតទស្សនាវដ្តី បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍លើវេទិការចិន។ នៅក្នុងរូបថតនោះ តួស្រីក្នុងរឿង «My Fair Princess III » បង្ហាញនូវភាពស្រឡូន សុភាពនារី និងសម្រស់ដ៏ផ្អែមល្ហែមបំផុត។

នៅលើបណ្តាញសង្គម មនុស្សជាច្រើនមិនជឿថា Liu Tao មានអាយុ ៤៧ ឆ្នាំនោះទេ។ ដោយសារតែស្បែករលោង និងមុខស្រស់ស្អាត តារាស្រីរូបនេះមើលទៅក្មេងជាងអាយុពិត។ ជាំពិសេស នាពេលកន្លងមក នាងបានចែករំលែកថានាងរក្សាភាពក្មេងជាងវ័យដោយឧស្សាហ៍ហាត់ប្រាណ។ តារាស្រីរូបនេះមានចំណង់ចំណូលចិត្តក្នុងការរត់ និងហាត់ប្រាណ។
របបអាហាររបស់តួចិន ភាគច្រើនវិលជុំវិញប្រធានបទញ៉ាំស្អាត ជាមួយនឹងអាហារដែលមានបន្លែច្រើន ត្រី បង្គា សាច់គោ សាច់មាន់គ្មានខ្លាញ់ ឬម្សៅដែលមានសុខភាពល្អ ដូចជាដំឡូងផ្អែម oats បបរ មី ពោត។ ជាពិសេសនាងនឹងបញ្ឈប់ទម្លាប់ញ៉ាំទាំងអស់ក្រោយម៉ោង ៨ យប់ ដើម្បីធានាថារាងកាយរបស់នាងមិនកកកុញជាតិខ្លាញ់លើស។
Liu Tao កើតនៅឆ្នាំ ១៩៧៨ គឺជាតារាសម្ដែងចិនដែលត្រូវបានគេស្គាល់ថាជា សម្រស់នៃខ្សែភាពយន្ដប្រវត្តិសាស្រ្ត ។ នាងល្បីល្បាញដោយសារស្នាដៃសម្ដែអដូចជារឿងភាគ៖ «Demi-Gods and Semi-Devils», «Nirvana In Fire» និងរឿងភាគ «The Legend of Mi Yue» ជាដើម។
នៅក្នុងខែមករា ឆ្នាំ២០០៨ Liu Tao បានរៀបការជាមួយលោក Wang Ke ដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ម្រមាណជា ២.៨ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបានស្គាល់គ្នាបានត្រឹមតែ២០ថ្ងៃប៉ុណ្ណោះ។ ពិធីមង្គលការដ៏ប្រណីតរបស់គូស្នេហ៍មួយគូនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ នៅសណ្ឋាគារដែលពួកគេបានជួបគ្នាដំបូង ដោយចំណាយអស់ជាង ៦០ម៉ឺនដុល្លារ។ យ៉ាងណាមិញ បន្ទាប់ពីរីករាយនឹងជីវិតដ៏ប្រណិតមួយរយៈពេលខ្លី ព្យុះមួយរំពេចបានវាយប្រហារគ្រួសាររបស់ Liu Tao ។

ក្នុងឆ្នាំ ២០១០ សារព័ត៌មានចិនជាច្រើនបានចុះផ្សាយថា អាជីវកម្មរបស់គ្រួសារលោកបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលនាំទៅដល់ការក្ស័យធន និងបំណុលយ៉ាងច្រើន។ ពេលនោះក៏ជាពេលដែល Liu Tao មានផ្ទៃពោះកូនប្រុសរបស់នាងដែរ។ ការក្ស័យធនបានធ្វើឲ្យ Wang Keទទួលរងនូវការគេងមិនលក់ និងជំងឺធ្លាក់ទឹកចិត្ត។ ភាពលំបាកបានប្រមូលផ្តុំឡើង ប៉ុន្តែ Liu Tao នៅតែសម្រេចចិត្តនៅជាមួយប្តីរបស់នាង ដើម្បីជម្នះការលំបាក។ នាងនិងប្តីបានទៅព្យាបាលនៅអាមេរិក ហើយបានបញ្ចុះបញ្ចូលប្តីឲ្យទៅជួបគ្រូពេទ្យ ។
ដើម្បីដោះស្រាយ និងសងបំណុលប្តីនាង Liu Tao បានត្រលប់មកឧស្សាហកម្មកម្សាន្តវិញ បើទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធជាច្រើនក៏ដោយ។ នាងបានជួយគ្រួសារទាំងមូល ដោយថតរឿង១៨រឿងក្នុងមួយឆ្នាំ ដើម្បីសងបំណុលគេរហូតដល់៥៧លានដុល្លារ ។
នៅឆ្នាំ ២០២២ Liu Tao ត្រូវបានជាប់ពាក់ព័ន្ធម្តងទៀតនៅក្នុងពាក្យចចាមអារ៉ាមអំពីការលែងលះ ភ្លាមៗនោះនាងត្រូវនិយាយបដិសេធ ហើយថាអាពាហ៍ពិពាហ៍របស់នាង និងគ្រួសារនៅតែមានសុភមង្គល ។ បន្ទាប់ពីជាង ១៥ ឆ្នាំនៃការព្យាយាមរក្សាសុភមង្គលគ្រួសារ និងសងបំណុលគ្រួសាររបស់ស្វាមីនាង Liu Tao តែងតែត្រូវបានគេហៅថាជា ភរិយាជាតិ នៅក្នុងកម្មវិធីទូរទស្សន៍ចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពន្ធ ២៥% របស់លោក ត្រាំ កំពុងអង្រួនឧស្សាហកម្មកម្សាន្ត K-pop កូរ៉េ កាន់តែស្លន់ស្លោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


