Connect with us

សេដ្ឋកិច្ច

លោក តូច ចៅចេក៖ ទោះបីការ​លុបចោលឥណទានប៉ះពាល់ខ្លះដល់ចំណូល​របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏មិនបង្កហានិភ័យខ្ពស់ដែរ

បានផុស

នៅ

លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទោះបីជាការ​ប្រកាស​លុប​ចោល​ឥណទាន​ចំពោះគ្រួសារ​យោធិន​ពលី ពិការ និង​របួស ​ប៉ះពាល់​ដល់​បញ្ហា​ចំណូល​របស់​ធនាគារ​ក្នុង​ទំហំ​ទឹក​ប្រាក់​ខ្ទង់​លាន​ដុល្លារក៏ពិតមែន ប៉ុន្តែវាមិនបង្ករឱ្យមានការដួលរលំនៃវិស័យនេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយ​តប​ទៅ​និង​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​ទៅ​និង​ការ​លុប​ចោល​នូវ​ឥណទាន​មួយ​ចំនួន​ទាក់ទង​គ្រួសារ​យោធិន​ពលី យោធិន​ពិការ​ ក៏​ដូច​ជា​យោធិន​ត្រូវ​របួស លោក តូច ចៅចេក បាន​មាន​ប្រសាសន៍​ថា ចំពោះ​ធនាគារ​ដែល​បាន​ប្រកាស​លុប​ចោល​ឥណទាន​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់ ​សម្ពាធ​ឥណទាន (Portfolio) តែ​មិន​ច្រើន​ណាស់​ណា​នោះទេ ព្រោះ​យោធិន​ដែល​ពលី ពិការ និង​របួស ​ក៏​មាន​មិន​ច្រើន​ដែរ។

លោកថា ដូច្នេះ​បញ្ហា​នេះ​ធនាគារ​ក៏​ប៉ះពាល់​ដែរ គឺ​នៅ​ពេល​ដែល​ធនាគារ​បាន​លុប​ចោល​ការ​ប្រាក់​ចំនួន ៣ ខែ​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ភៀស​សឹក និង​លុប​ចោល​នូវ​ការ​ប្រាក់​ចំនួន ៦ ខែ​ សម្រាប់​កង​កម្លាំង​ជួរមុខ គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ចំណូល​របស់​ធនាគារ​ តែ​មិន​មែន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមតុល​ឥណទាន ​(Outstanding) នោះ​ទេ។

«ហេតុ​ដូច្នេះ​ហើយ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ធនាគារ​មួយ​ចំនួន​រង​ផល​ប៉ះពាល់ ហើយ​ធនាគារ​​ប្រៃសណីយ៍​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ​ បើគិត​ជា​ទំហំ​ទឹក​ប្រាក់​ខ្ទង់​លាន​ដុល្លារ​ ​តែ​មិន​មែន​ប៉ះពាល់​ដល់​សមតុល​ឥណទាន​នោះ​ទេ​»។ លោក តូច ចៅចេក បន្ថែម​នេះ​។

លោក តូច ចៅចេក បាន​បន្ត​ថា ជា​រួម​តាម​សញ្ញា​នៃ​ការ​ប៉ះពាល់​លើឥណទានមិនដំណើការ ឬ ​Nonperforming Loan (NPL) របស់​ធនាគារ​មាន​ការ​កើន​ឡើង​ជាង​មុន​។ ប៉ុន្តែ​សម្រាប់​ជន​ភៀស​សឹក​ និង​សម្រាប់​ទាហាន​ជួរ​មុខ​តែ​ម្តង​ គឺ​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ​ ដោយ​សារ​ខាង​ធនាគារ​បាន​លុប​ចោល​ការ​ប្រាក់​របស់​ពួក​គាត់​ចោល​ចំនួន ៣ ខែ​ ហើយ​រយៈ​ពេល ៣ ខែ​ទៀត ​គាត់​មិន​មាន​ចេញ​យឺតយ៉ាវ​នោះ​ទេ ហើយ​ចំពោះ​ទាហាន​ជួរ​មុខ​ពី​ពេល​នេះ​ទៅ ៦ ខែ​ទៀត ក៏​មិនមាន​ភាព​យឺតយ៉ាវ​ដូច​គ្នា​ដែរ​។

ទន្ទឹម​នេះ លោក ក៏​បាន​បន្ថែមដែរ​ថា៖«ចំពោះបញ្ហានេះសម្រាប់​ប្រជាជន​ទូទៅ គឺ​អាច​មាន​ផល​ប៉ះពាល់​នានា​ទៅលើ​មុខ​ជំនួញ​របស់​ពួកគាត់​ ដោយ​យើង​អាច​សង្ឃឹម​ថា ប្រសិន​បើ​ស្ថានភាព​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ដូច្នេះ​គុណភាព​ឥណទាន​ក៏​នឹង​ល្អ​ប្រសើរ​ដូច​គ្នា​ដែរ ក៏​ប៉ុន្តែ ប្រសិន​បើ​ស្ថានភាព​នេះ​កាន់​តែ​អាក្រក់​ទៅ​ គុណភាព​ឥណទាន​ក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​នេះ​ដូច​គ្នា​ដែរ»​។

​សូម​ជម្រាប​ថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ជួយសម្រួល​បន្ទុក​ដល់​យោធិន​ពលី យោធិនជួរមុខ និង​ក្រុមគ្រួសារ ជន​ភាសសឹក និងពលករចំណាកស្រុកពីប្រទេសថៃ សំដៅ​ធ្វើ​យ៉ាងណា​កុំឱ្យពួកគាត់​មានក្តីបារម្ភនៃបញ្ហាសំណងកម្ចី គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ​ មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​សរុប​ ប្រមាណ ២៧ ស្ថាប័ន​ បាន​សម្រេច​លុប​ចោល​នូវ​បំណុល​ទាំង​អស់​របស់​យោធិន​។

ក្នុង​នោះ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានចេញវិធានការណែ​នាំឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​លុបចោល​ឥណទានរហូតដល់ចំនួន ១០ លានរៀល របស់​អតិ​ថិជន​ជា​កងទ័ព​ពិការ​នៅ​សមរភូមិ​បច្ចុប្បន្ន និង​លុប​ចោល​ឥណទាន​រហូតដល់ចំនួន ៨០ លាន​រៀល របស់អតិថិជន ឬអ្នករួមខ្ចី ជា​យោធិន​ពលី។

ក្នុង​នោះ​ធនាគារជាតិ​សម្រេច​ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធ​នឹង​ឥណទាន​រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់​អតិថិជន​ជា​យោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ គិតចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជន​ជាយោធិន​ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះ​ការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការ​ប្រាក់លើប្រាក់ដើមនោះទេ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម