Connect with us

ព័ត៌មានអន្ដរជាតិ

តាមការព្យាករណ៍ ថៃ ជាប្រទេសងប់ងុលនឹងគ្រូទស្សន៍ទាយ ព្រមទាំងអាគមខ្លាំង

បានផុស

នៅ

តាមការព្យាករណ៍ពី news1live បង្ហាញបង្ហាញឲ្យដឹងថាប្រជាជនថៃចំនួន ៥២លាននាក់ ជឿជាក់យ៉ាងមុតមាំទៅលើរឿងអាថ៌កំបាំង​​​​​​​​​នៃជំនឿពីគ្រូទស្សន៍ទាយ ព្រមទាំងអាគមអូមអាមជាខ្លាំង។ ជាក់ស្ដែងកម្មវិធី Ghost Radio មានការចូលមើលចំនួន ៣ពាន់លានដង ដោយទទួលបានប្រាក់ចំណេញ ២៤ លានបាតក្នុងឆ្នាំ ២០២៣ ស្របពេលដែលទីផ្សារនៅតែបន្តកើនឡើង ជាមួយនឹងកំណើនដ៏រឹងមាំដែលរំពឹងទុកនៅឆ្នាំ ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវកម្មជំនឿនៅក្នុងប្រទេសថៃ មិនថាជាវេទិការទស្សន៍ទាយ ជំនឿពីអាគម ខ្លឹមសារអំពីខ្មោច រឿងរ៉ាវអាថ៌កំបាំង ឬការលក់គ្រឿងអលង្កានោះទេ ពេលនេះកំពុងជួបប្រទះនឹងការរីកលូតលាស់ធំធាត់ ចំពេលមាននិន្នាការវប្បធម៌ចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមថៃ។ នេះរួមជាមួយនឹងលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលដូចជា YouTube, TikTok និងកម្មវិធីប្រាប់សំណាងតាមអ៊ីនធឺណិត អនុញ្ញាតឲ្យអ្នកប្រើប្រាស់ភ្ជាប់ជាមួយពិភពនៃរឿងរ៉ាវអាថ៌កំបាំងបានយ៉ាងងាយស្រួលជាងពេលមុនៗ។

ទិន្នន័យពីការប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០២០-២០២៥ បង្ហាញថា ការទស្សន៍ទាយ និងអាជីវកម្មទាក់ទងនឹងអបិយជំនឿនៅក្នុងប្រទេសថៃ នៅតែបន្តរីកចម្រើន គ្របដណ្តប់ទាំងការទស្សន៍ទាយតាមបែបប្រពៃណី និងតាមអនឡាញ ក៏ដូចជាការលក់គ្រឿងអលង្កា និងការកម្សាន្តទាក់ទងនឹងជំនឿ។ នៅឆ្នាំ ២០២៤ តម្លៃទីផ្សារសរុបគឺប្រហែល ទីផ្សារត្រូវបានប៉ាន់ប្រមាណថា ១០-១៥ ពាន់លានបាត ជាមួយនឹងកំណើនបន្តរំពឹងទុកនៅឆ្នាំ ២០២៥។

សញ្ញា​មួយ​នៃ​កំណើន​នេះ​គឺ​ប្រាក់​ចំណូល​របស់​គ្រូទាយ​ក្នុង​ប្រទេស​ថៃ ដោយ​ខ្លះ​អាច​រក​ចំណូល​បាន​ពី ១០ ទៅ ១០ ម៉ឺន​បាត​ក្នុង​មួយ​ខែ។ ជាពិសេស គ្រូទាយក្នុងជំនឿហុងស៊ុយ អាចរកប្រាក់បានរាប់ពាន់លានបាតក្នុងមួយឆ្នាំពីអាជីវកម្មដែលពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ វគ្គបង្រៀនទស្សន៍ទាយតាមអ៊ីនធឺណិត និងក្រៅបណ្តាញ បង្កើតតម្លៃទីផ្សារប្រមាណ២០០ លានបាតក្នុងមួយឆ្នាំ។

មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ក៏បានព្យាករណ៍ដែរថា ប្រជាជនថៃចំនួន ៥២ លាននាក់ជឿជាក់លើអបិយជំនឿ ដែលបណ្តាលឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងអាជីវកម្មអនឡាញ ដូចជាកម្មវិធីខ្មោច និងកម្មវិធីប្រាប់សំណាងជាដើម។ នៅឆ្នាំ ២០២៥ ទីផ្សារអាជីវកម្មផ្អែកលើជំនឿត្រូវបានគេរំពឹងថានឹងបន្តរីកចម្រើន ដោយរួមបញ្ចូលជាមួយបច្ចេកវិទ្យា AI ។ ប៉ុស្តិ៍ និងកម្មវិធីដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រទេសថៃគឺ The Ghost Radio ដែលជាប៉ុស្តិ៍ YouTube និងកម្មវិធីវិទ្យុដែលមានអ្នក Subscribe ជាង ៦ លាននាក់នៅលើ YouTube (គិតត្រឹមឆ្នាំ ២០២៥) និងមានអ្នកចូលមើលជិត ៣ ពាន់លានដង។ កម្មវិធីនេះមានទាំងការផ្សាយបន្តផ្ទាល់ (២-៣ ដងក្នុងមួយសប្តាហ៍) និងឈុតដែលបានថត។ កម្មវិធីនេះមានតារាភ្ញៀវចូលរួមចែករំលែកបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចរបស់ពួកគេ ហើយមានប្រជាប្រិយភាពសម្រាប់ការធ្វើបទបង្ហាញជាក់ស្តែង និងរួសរាយរាក់ទាក់។

ដូច្នេះហើយ គ្មាន​អ្វី​សង្ស័យ​ទេ​ដែលគ្រូទាយទាំង​ប្រុស​ទាំង​ស្រី បាន​ក្លាយ​ជា​អ្នក​មានទ្រព្យ​មិន​គួរ​ឲ្យជឿ។ ពួកគេបានក្លាយជាមហាសេដ្ឋីរួចទៅហើយ ដោយគ្រាន់តែលើកឡើងពីរឿងអាថ៌កំបាំង ឬក៏ការទស្សទាយគ្មាប្រភពមកបោកបញ្ឆោត ហើយអ្នកខ្លះថែមទាំងប្រើល្បិចបោកប្រាស់ទៀតផង។ ជាមួយនឹងផ្ទះធំ និងរថយន្តដ៏ប្រណិត វាគ្មានអ្វីចម្លែកទេដែលថាពួកគេរស់នៅប្រកបដោយផាសុកភាពក្រោមស្លាយីហោជាគ្រូទាយ គ្រូស្ដោះផ្លុំ ឬក៏គ្រូអាគមរបៀនជាដើម៕

រូបភាព៖prachatai

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សិស្ស ថៃ កំរោលចូល ខឹងបានពិន្ទុទាបពេក ប្រើហិង្សាមិនប្រណីលើគ្រូបង្រៀនខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម