Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃម្នាក់ទៀត បាញ់សម្លាប់ខ្លួន ដោយសារបញ្ហាផ្លូវចិត្ត ធុញថប់នឹងការងារ

បានផុស

នៅ

មន្ត្រីប៉ូលិសថៃម្នាក់ទៀត បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួន នៅក្នុងរថយន្ត ខណៈការស៊ើបអង្កេតបង្ហាញថា ការសម្រេចចិត្តបញ្ចប់ជីវិតនេះគឺដោយសារ គាត់មានបញ្ហាផ្លូវចិត្តធុញថប់នឹងការងារ ដែលនេះគូសបញ្ជាក់ពីវិបត្តិសតិអារម្មណ៍កាន់តែយ៉ាប់យ៉ឺនទៅៗនៅក្នុងប្រទេសថៃ។

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥, មន្ត្រីប៉ូលិសរូបនេះគឺជាវរសេនីយ៍ទោ Phitak Fansuk នៅផ្នែកស៊ើបអង្កេត ប្រចាំប៉ុស្តិ៍ Ban Klang នៃខេត្ត Phetchabun។

គាត់ត្រូវបានគេឃើញស្លាប់ក្នុងរថយន្ត Ford ពណ៌ស នៅឯហាងមួយក្នុងឃុំ Ban Klang ស្រុក Lom Sak នៃខេត្តនេះ។ សមត្ថកិច្ចក៏ប្រទះឃើញកាំភ្លើងខ្លីមួយដើម នៅក្បែរសពរបស់គាត់ផងដែរ។

ហេតុការណ៍នេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានថៃ បើកការបាញ់ប្រហារលើពលរដ្ឋក្នុងខេត្តសុរិន្ទ រួចធ្វើអត្ថឃាតខ្លូនឯងនៅក្នុងព្រៃ ដោយសារតែទាហានរូបនោះ ក៏មានជំងឺផ្លូវចិត្តនិងធុញថប់អារម្មណ៍ដូចគ្នានេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហានថៃឈ្មោះ Ratthaphum Thepsiri មកពីកងពលថ្មើរជើងលេខ១៦២៣ បានបើកការបាញ់រះនៅក្នុងស្រុក កាប់ឆឹង នៃខេត្តសុរិន្ទ ដោយបណ្តាលឲ្យអ្នកភូមិ ២នាក់រងរបួស។

រូបគេបានចាប់ទាញកាំភ្លើង M16 មួយដើមនិងគ្រាប់មួយចំនួន ចេញពីប៉ុស្តិយាមទាំងកណ្តាលអធ្រាត្រដោយគ្មានការអនុញ្ញាត រួចក៏បាញ់រះជាង១០គ្រាប់ក្បែរវត្ត បានឃឿនកែវ។ តាមសេចក្តីរាយការណ៍ ​ទាហានរូបនេះ បានបាញ់១០គ្រាប់នៅម៉ោង ១២:៤៥នាទី និង២គ្រាប់ទៀតនៅម៉ោង ១២:៥៤នាទី។

ក្រោយមក​ សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​សាកសព​ក្នុង​ព្រៃ​ចម្ងាយ​ប្រហែល ២០០ ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ ការត្រួតពិនិត្យបឋម បានរកឃើញ នោះគឺជាសាកសពរបស់ Ratthaphum ដែលស្លាប់ដោយធ្វើអត្តឃាត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មូលហេតុទាហានថៃ បាញ់ប្រហារពលរដ្ឋខ្លួនរួចធ្វើអត្តឃាត គឺដោយសារធុញថប់ក្នុងចិត្តព្រោះជម្លោះព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម