ព័ត៌មានអន្ដរជាតិ
មូលហេតុទាហានថៃ បាញ់ប្រហារពលរដ្ឋខ្លួនរួចធ្វើអត្តឃាត គឺដោយសារធុញថប់ក្នុងចិត្តព្រោះជម្លោះព្រំដែន
តាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិលេខ៧ថៃនៅថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥, មូលហេតុដែលទាហានបើកការបាញ់ប្រហារលើពលរដ្ឋក្នុងខេត្តសុរិន្ទ រួចធ្វើអត្ថឃាតខ្លូនឯងនៅក្នុងព្រៃ គឺបណ្តាលមកពីទាហានរូបនោះ មានជំងឺផ្លូវចិត្តនិងធុញថប់អារម្មណ៍ព្រោះតែជម្លោះព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនឹងការផ្សាយនោះ មេភូមិភាគ២ Boonsin Padklang ក៏អះអាងដែរថា «ក្នុងពេលប្រទេសមានសង្គ្រាម ច្បាស់ជាមានបញ្ហាសតិអារម្មណ៍នៅសមរភូមិជួរមុខហើយ ដូច្នេះមេទ័ពទាំងឡាយ សូមតាមដានបញ្ហាផ្លូវចិត្តកូនទាហានរបស់ខ្លួន»។
ចំណែកឪពុករបស់ទាហានដែលបើកការបាញ់រះទាំងកណ្តាលអាធ្រាត្រនោះ ក៏ប្រាប់មូលហេតុដែរថា កូនរបស់គាត់ធ្លាប់ប្រាប់ពីអារម្មណ៍ធុញថប់និងទទូចចង់មកផ្ទះវិញ ព្រោះខានមកលេងផ្ទះ២ខែហើយ ហើយកូនរបស់គាត់មិនដែលនិយាយអ្វី ក្រៅពីនិយាយចង់មកផ្ទះនោះទេ។
សូមជម្រាបថា ទាហានថៃឈ្មោះ Ratthaphum Thepsiri មកពីកងពលថ្មើរជើងលេខ១៦២៣ បានបើកការបាញ់រះនៅក្នុងស្រុក កាប់ឆឹង នៃខេត្តសុរិន្ទ ដោយបណ្តាលឲ្យអ្នកភូមិ ២នាក់រងរបួស។
រូបគេបានចាប់ទាញកាំភ្លើង M16 មួយដើមនិងគ្រាប់មួយចំនួន ចេញពីប៉ុស្តិយាមទាំងកណ្តាលអធ្រាត្រដោយគ្មានការអនុញ្ញាត រួចក៏បាញ់រះជាង១០គ្រាប់ក្បែរវត្ត បានឃឿនកែវ។ តាមសេចក្តីរាយការណ៍ ទាហានរូបនេះ បានបាញ់១០គ្រាប់នៅម៉ោង ១២:៤៥នាទី និង២គ្រាប់ទៀតនៅម៉ោង ១២:៥៤នាទី។
ក្រោយមក សមត្ថកិច្ចបានប្រទះឃើញសាកសពក្នុងព្រៃចម្ងាយប្រហែល ២០០ ម៉ែត្រពីកន្លែងកើតហេតុ ។ ការត្រួតពិនិត្យបឋម បានរកឃើញ នោះគឺជាសាកសពរបស់ Ratthaphum ដែលស្លាប់ដោយធ្វើអត្តឃាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទាហានថៃ បាញ់រះក្នុងខេត្តសុរិន្ទ បណ្តាលឲ្យរបួសអ្នកភូមិ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


